Other News
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នាព្រឹកថ្ងៃចន្ទ ៧ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យលើវឌ្ឍនភាព និងប្រសិទ្ធភាព មុខងារសវនកម្មផ្ទៃក្នុងរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការធ្វើសវនកម្មនៅពេលនេះ ដើម្បីបន្តពង្រឹងមុខងារសវនកម្មផ្ទៃក្នុងក្នុងការរួមចំណែកធានាឱ្យការកែទម្រង់របស់រដ្ឋាភិបាល ជាពិសេសនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានជោគជ័យប្រកបដោយនិរន្តរភាព។