Other News
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប បានអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមឧទ្ធម្ភាគចក្រ ត្រួតពិនិត្យបទល្មើសនេសាទនៅបឹងទន្លេសាប។ រួមដំណើរក្នុង បេសកកម្ម នេះផងដែរ រួមមាន: ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមឧត្ថមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថជាតិ ឯកឧត្ដមប្រធានរដ្ឋបាល ជលផល និងឯកឧត្តម អស់លោក ជាសហការី។