Other News
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយ និងសហការី បានអនុញ្ញាតអោយប្រធានក្រុមហ៊ុនស្យាតកាំបូដ (Siat Cambodge) ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីស្ថានភាពវិនិយោគដាំដំណាំកៅស៊ូនៅកម្ពុជា។ ការពិកាក្សាបានផ្តោតទៅលើ៖
1. ការគាំទ្ររបស់ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិដែលផលិតសំបកកង់រថយន្ត បានទទួលស្គាល់ផលិតផលកៅស៊ូកម្ពុជា ជាពិសេសផលិតផលដែលផលិតចេញពីក្រុមហ៊ុន ស្យាត
2. ការរៀបចំស្តង់កៅស៊ូនៅកម្ពុជា ដោយសហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ ជាពិសេសជាមួយវិទ្យាស្ថានកៅស៊ូកម្ពុជា
3. សំណូមពរដល់ក្រសួងដើម្បីជួយពិនិត្យដោះស្រាយបញ្ហាប្រឈមនានាដែលមានកើតឡើងនាពេលថ្មីៗនេះទាក់ទងទៅនឹងការវិនិយោគដាំកៅស៊ូ នៅខេត្តរតនគីរី និងខេត្តព្រះវិហារ ។