Other News
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្មបានបន្តរៀបចំឱ្យមានរាជបណ្ឌិតសភាកសិកម្ម ដើម្បីស្រាវជ្រាវវិជ្ជាសាស្រ្តរកពូជ វិធីសាស្ត្រដាំដុះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលកសិកម្មខ្ពស់ ព្រមទាំងរៀបចំមន្ទីរពិសោធន៍កសិកម្មមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរក្សាគុណភាពនៃសុវត្ថិភាពម្ហូបអាហារ ចេញពីផលិតផលកសិកម្មបន្ថែមទៀត។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕