ធ្វើស្រូវបើចង់ចំណេញច្រើនត្រូវតែប្រើប្រាស់បច្ចេកទេសថ្មី

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 6094

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​ប្រាប់​ដល់​កសិករ​ដែល​កំ​ពុង​ធ្វើស្រែ​ប្រាំង​នៅ​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង្ស​ថា បើ​ធើ្វ​ស្រែ​ចង់​ចំណេញ​បាន​ច្រើន​នោះ ត្រូវតែ​ផ្លាស់ប្ដូរ​បច្ចេកទេស​ថ្មី ទើប​អាច​ទទួលបាន​ចំណូល​ច្រើន​ពី​ការ​ធើ្វ​កសិកម្ម​នេះ ។

នៅ​ចំពោះមុខ​កសិករ​ធ្វើស្រែ​ប្រាំង​ចំនួន​ជិត ១០០នាក់ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​មានប្រសាសន៍ថា អ្វីដែល​លោក​ចង់ឃើញ​ចង់ បាន​ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​ដែរ គឺ​ចង់ឃើញ​កសិករ​ធ្វើស្រែ​ដោយ​ទទួលបាន​ផល​ល្អ ទិន្នផល​កើនឡើង​ពោលគឺ​ធ្វើស្រែ​ដោយបាន​ចំណេញ។ លោក​បាន បន្តថា ប៉ុ​នែ្ត​បើ​កសិករ​នៅ​ធ្វើ​របៀប​ចាស់ នៅក្នុង​ការធ្វើ​កសិកម្ម​បែបនេះ​គឺ​មិនអាច​ចំណេញ​បានទេ។

លោក​រដ្ឋមន្ត្រី និង​សហការី​បាន​អញ្ជើញ​ទៅ​ទីនោះ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ដើម្បី​ពិនិត្យមើល​ការធ្វើ​ស្រែ។តាមរយៈ​នៃ​ការពិនិត្យ​មើល និង​ស្ដាប់​ការលើកឡើង​របស់​កសិក​រ គឺ​ឃើញថា​កសិករ​នៅ​ប្រើ​របៀប​ចាស់​ក្នុងការ​ធើ្វ​ស្រែ​នេះ​ដោយ​ពួក​គ​តា​ត់​ចំណាយ​ពូជ​ក៏​ច្រើន ពូជ​មិន​សុទ្ធ​ល្អ ប្រើ​ជីគីមី និង​ថ្នាំពុល​កសិកម្ម​ច្រើន​នៅឡើយ។

នៅ​ទីនោះ កសិករ​ប្រើ​ពូជ​រហូត ២០០គីឡូក្រាម​ក្នុង១ហិកតា។ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ដើម្បី​ធ្វើស្រែ​បាន​ចំណេញ​កសិករ​ត្រូវតែ​ពិចារណា​ទៅលើ​ការផ្លាស់ប្ដូរ​មួយចំនួន។ បន្ថយ​ការប្រើ​ពូជ​តាម រយៈ​ការប្រើ​ឧបករណ៍​ព្រោះស្រូវ​ប្រភេទ​ថ្មី​ដែល​អាច​កាត់បន្ថយ​បាន​ពី ២០០គីឡូក្រាម មក​នៅត្រឹម ៧០គីឡូក្រាម។ ប្រើ​ឧបករណ៍​អូស​កម្ចាត់​ស្មៅ ដោយ​មិន​ចាំ បាច់​ប្រើ​ថ្នាំពុល​សំលាប់​ស្មៅ​ទេ ព្រោះ​ដី​នេះ​មាន​ជាតិ​ជូរ​សម្បូរ​ជាតិ​ដែក។ មុននឹង​ប្រើ​ជីគីមី ឬ​ថ្នាំពុល​កសិកម្ម ត្រូវ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​សិន។ នៅក្នុង​ជំនួប​នេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​អនុញ្ញាត​ឲ​អ្នកជំនាញ​ធ្វើការ​ពន្យល់​ដល់​កសិក​រ អំពី​បច្ចេកទេស​ដាំ​ដុះ​មួយ​ផងដែរ។

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 434

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 489

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 547

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 469

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 640

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 666

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 611

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 624

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 661

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 667

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 695

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...