Other News
👏🌾🇰🇭 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្របសម្រួលការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវចំណី SRP និងស្រូវពូជចំនួន ៦ កិច្ចសន្យាទំហំជិត ១០លានដុល្លារអាមេរិក រវាងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia) និងសហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅខេត្តបាត់ដំបង។ នេះគឺជាជំហានថ្មីមួយទៀត ក្រោមការគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលបានចុះកិច្ចសន្យារួមគ្នា ដើម្បីធានាស្ថិរភាពទីផ្សារជូនដល់បងប្អូនកសិករជាសមាជិក ជាពិសេសក្នុងបរិបទដែលមានភាពមិនច្បាស់លាស់ និងហានិភ័យនៃការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ៕