Other News
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា រាជរដ្ឋាភិបាលមានទំនួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ ដោយគិតពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដោយមានការគិតគូច្បាស់លាស់លើការប្រើប្រាស់ធនធាន រួមគ្នាដោះស្រាយបញ្ហាជូនប្រជាកសិករ ដោយមិនមែនបម្រើប្រយោជន៍របស់ក្រុមណាមួយនោះទេ។ ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥៕