ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការី បានអញ្ជើញមកពិនិត្យក្រុមហ៊ុន សាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ (Korea Agro-Fisheries & Food Trade Corporation, AT)

ចេញ​ផ្សាយ​ ២ សីហា ២០២២ 3904

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងសហការី បានអញ្ជើញមកពិនិត្យក្រុមហ៊ុន សាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ (Korea Agro-Fisheries & Food Trade Corporation, AT)។ ក្នុងជំនួបពិភាក្សា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Mr. Choon-Jin Kim មានមតិស្វាគមន៍គណ:ប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមរដ្ឋមន្ដ្រី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងជាពិសេសមកធ្វើទស្សនកិច្ចនៅស្នាក់ការធំក្រុមហ៊ុន AT នារសៀលថ្ងៃនេះ។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការធ្វើកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រាប់ថ្ងៃអនាគត។ ខ្លឹមសារនៃជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ដ្រីបានជម្រាបជូន Mr. Choon-Jin Kim អំពីសក្តានុពលវិស័យកសិកម្មកម្ពុជា ដំណាំកសិ-ឧស្សាហកម្មសំខាន់ៗដែលអាចធ្វើ ការកែច្នៃ និងនាំចេញ។ ដំណើរទស្សនកិច្ចមកកាន់ក្រុមហ៊ុននារសៀលថ្ងៃនេះគឺដើម្បីបង្កើតកិច្ចសហការលើការងារកសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរធ្វើយ៉ាងណាឲ្យកសិផលកម្ពុជាមានលទ្ធភាពនាំចូលមកសាធារណ:រដ្ឋកូរ៉េនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ដ្រីបន្តថា ពិតណាស់ការនាំចេញនឹងផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាអ្នកផលិត មានឱកាសបង្កើនផលិតភាពផលិតកម្ម បង្កើនការកែច្នៃវត្ថុធាតុដើម និងបង្កើនតម្លៃបន្ថែម ហើយពិតជានឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេស ក៏ដូចប្រជាកសិករកម្ពុជា តាមការរំពឹងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ អនុស្សរណ:នៃការយោគយល់គ្នាដែលនឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃនេះ នឹងដើរតួនាទីសម្របស្រួលដល់ការនាំចេញកសិផលកម្ពុជាមកកូរ៉េ និងផលិតផលកូរ៉េទៅកាន់កម្ពុជាវិញ។ សូមជម្រាបជូនថា ខ្លឹមសារសំខាន់នៃឯកសារកិច្ចព្រមព្រៀង MOU រវាងភាគីទាំងបីគឺ ÷ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន Orient Group និងក្រុមហ៊ុនសាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ មានដូចខាងក្រោម ÷ ១- ពង្រីកការផ្លាស់ប្តូរវប្បធម៌ម្ហូបអាហាររវាងកម្ពុជា និងកូរ៉េ និងជំរុញការធ្វើកសិ-ពាណិជ្ជកម្ម។ ២- ឲ្យតម្លៃលើការអនុវត្ត បរិស្ថាន សង្គម និងអភិបាលកិច្ច (Environment, Social and Gorvernan, ESG)។ ឧទាហរណ៍ Pursuing the low-carbon food lifestyle campaign "Global Green Food Day" ។ ៣- សហការគ្នារៀបចំពិពណ៌សាធារណ:អំពីវប្បធម៌ ឬក៏ប្រពៃណីម្ហូបអាហាររបស់ប្រទេសទាំងពីរ។ ៤- ផ្តល់ប្រឹក្សាយោបល់អំពីការចែកចាយផលិតផលកសិ-ជលផល និងការដឹក ជញ្ជូន។ ៥- ផ្តល់ប្រឹក្សាយោបល់អំពីថាត្រូវធ្វើយ៉ាងណាដើម្បីបង្កើនប្រាក់ចំណូលសម្រាប់កសិករ និងអ្នកនេសាទ។ ជំនួបត្រូវបានបញ្ចប់ក្នុងបរិយាកាសមិត្តភាព និងកិច្ចសប្រតិបត្តិគ្នាដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញទៅពិនិត្យកន្លែងដេញថ្លៃលក់ផ្កា សួនផ្កាទៅតាមប្រភេទផ្កានីមួយៗ និងកន្លែងដាក់តាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន។

Other News
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 428

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបពិភាក្សាជាមួយតំណាងសមាគមអភិវឌ្ឍន៍​ពាណិជ្ជកម្ម ខេត្តជើជាំង ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ​វិស័យ​កសិកម្ម

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 433

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំ​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ-សង្កាត់នៅខេត្តតាកែវ ដើម្បីតម្រង់ទិសលើការងារផ្សព្វផ្សាយ និង​ស្ថិតិកសិកម្ម

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយ​មន្ត្រី​កសិកម្មឃុំ-សង្កាត់ចំនួន១០០នាក់...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 743

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 870

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 827

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 775

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 1065

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 1061

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 975

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 1024

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 1000

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...