Other News
ថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ដល់ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងនៅថ្ងៃទី០៥ ដល់០៨ ខែកញ្ញា ខែ ២០២១ ក្រុមការងារអធិការកិច្ច នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនិងសហការី បានអញ្ជើញចុះត្រួត ពិនិត្យការលក់ដុំ លក់រាយ ការស្តុកទុក និងការធ្វើអាជីវកម្មថ្នាំកសិកម្ម ជីកសិកម្មនៅ ក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រុមការងារបានធ្វើការណែនាំដល់ដេប៉ូលក់ដុំ លក់រាយ មួយចំនួនពីនីតិវិធីធ្វើ ពាណិជ្ជកម្ម និងការទុកដាក់ក្រោយការប្រើប្រាស់ តាមវិធានសុវត្ថិភាព និងការពារបាននូវសុខមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថាន ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពសម្ភារកសិកម្ម ដល់កសិករក្នុងការងារជម្រុញ ផលិតកម្មកសិកម្ម ។