ស្ត្រី៦រូប​ទទួល​ការតែងតាំង​ក្នុង​ឱ​កាស​បុណ្យ៨មិនា

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4049

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ បានតែងតាំង​ស្ត្រី​ចំនួន៦រូប​ជាម​ន្ត្រី​ដឹកនាំ​នៅក្នុង​ក្រសួង ខ​ណះ​នៃ​កា​ប្រារ​ព្ឋ​ពិធី​អបអរ​ខួប​ទី១០០ នៃ​ទិវា​នារី​អន្តរជាតិ៨មិនា​ដែល​ប្រារ​ព្ឋ​ធ្វើ​នៅ​ទីស្តីការក្រសួង ។

ស្ត្រី​ទាំង៦រូប​ក្នុង​ម​នោះ​មាន ទី១- អ្នកស្រី អ៊ួ​ង ហេង​ត្រូវបានតែងតាំង​ជា​អគ្គ​នា​លេខាធិការ​រង​នៃ​ក្រសួងកសិកម្ម ២ - កញ្ញា​ចាន់ ផល​លឿន ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ៣- កញ្ញា​អ៊ូ ស៊ី​រីតា ជា​អនុប្រធាន​រដ្ឋបាល​ព្រៃឈើ ៤- អ្នកស្រី​សេង មុំ ជា​សាកល វិទ្យា​ធិ​ការរង​នៃ​សាកស​វិទ្យាល័យ ភូមិន្ទ​កសិកម្ម ៥ -អ្នកស្រី​អុក សារិន​ជា​អនុប្រធាន​នាយកដ្ឋា​ន​ផលិតកម្ម និង​បសុព្យាបាល និង៦- អ្នកស្រី​ហេង គឹម​ស្រ៊ាង​ជា​អនុប្រធាន​មន្ទីរ​កសិកម្ម ខេត្តកំពុងឆ្នាំង។

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​បាន​មាន​ប្រសា​ស​ន៏​លើកសរសើរ ​ពី​ការចូលរួម​របស់​នារី​នៃ​ក្រសួង​ ក៏ដូចជា​នារី​នៅ​ទូទាំងប្រទេស​ និង​ការយកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ​ដូច​ការតែងតាំង​មន្ត្រី​នារី​នាពេល​នេះដែរ។

ឯកឧត្តម​បាន​បន្ត​ដោយ​លើក​សំដី​របស់លោក​Franklin Roosevelt ប្រធានាធិបតី​អា​មេ​រិច​កាំ​ង (១៨៨២-១៩៤៥) ដែល​និយាយថា’’ ជានិច្ចកាល​យើង​អាច​ស្ថាបនា​យុវជន​យើង​បានទេ ប៉ុន្តែ​យើង​អាច​ស្ថាបនា​យុវជន​យើង​សម្រាប់​ពេលអនាគត” ។

ដូច្នេះ​ស្មា​រតី ៨មីនា​ពុំមែន​គ្រាន់តែ​ឱ​កាស​ជួបជុំគ្នា ដើម្បី​រំលឹក​សិទ្ឋិ​របស់​ខ្លូន​ក្នុង​មួយថ្ងៃ​ប៉ុ​ណ្តោះ​ទេ ប៉ុន្តែ​ជា​ឱ​កាស​មួយ​បើក​ឲ្យ​នារី​ខ្មែរ​គ្រប់​ស្រទាប់​ទាំងអស់​ប្រមូលផ្តុំ​មនសិការ​ និង​ផ្ទេរ​ប្តូរ​វិចារណ​ញ្ញណថ្មីល្អៗទៅ ​ដើម្បី​រួមគ្នា​តស៊ូ​ក្នុង​បុព្វហេតុ​នារី ជាពិសេស​ពោលគឺ​ធ្វើយ៉ាងណា​ឲ្យ​ប្រធានបទ​ដែល​បានលើកឡើង​ក្នុង​ខួប​ទិវា​នារី​នៃ​ឆ្នាំនីមួយៗឲ្យ​ក្លាយជា​ផ្លា​ផ្កា​ដោយ​ពិតប្រាកដ តួយ៉ាង​ដូច​ក្នុង​ប្រធានបទ​នេះ​ដែល​បាន​លើកឡើងថា” យុវជន​ជួយ​ស្ត្រី​គឺ​ជួយ​ខ្លួនឯង និង​ជួយ​សង្គមជាតិ។

ឯកឧត្តម​បន្តថា ទោះជា​យ៉ាងណា ​បុរស​ក៏​មិនត្រូវ​សម្លឹងមើល​ត្រឹមតែ​សម្រស់​ផូរផង់​ ពី​ធម្មជាតិ​របស់​នារី​រត​នះ​នោះឡើយ ពោលគឺ​បុរស​ត្រូវ​ចូលរួម​ក្នុង​ស្មារតី​ភាត​រះ សោមនស្ស​ចេតនា​ដោយ​ស្វាមីភ័ក្តិ​ជាទីបំផុត​ ដើម្បី​សម្រេច​គោលដៅ​នេះ​ប្រកបដោយ​សមធម៌ និង​ក្តី​សន្តោស។ សង្ឃឹមថា ប្រធានបទ​ឆ្នាំនេះ​និង​ក្លាយជា​វិញ្ញាសារ​មួយ​ សម្រាប់​ជា​ជំនួយស្មារតី​ដល់​ស្រទាប់​យុវវ័យ​ទាំងឡាយ​ធ្វើការ​ពិចារណា​ជា​គតិ​ឲ្យ​ស្របទៅនឹង​វិទូ​ជនជាតិ​អង់គ្លេស (Alfred N. Whitehead, ១៨៦១-១៩៤៧) ដែល​បាន​លើកឡើងថា និយមន័យ​ដ៏​ជ្រាលជ្រៅ​បំផុត​អំពី​យុវវ័យ គឺ​ជីវិត​ដែល​មិនទាន់​ប៉ះពាល់​ដោយ​សោត​នាដកម្ម​នៅឡើយ។

ឯកឧត្តម​បញ្ជាក់ថា អង្គភាព​ទាំងឡាយ​ក្រោម​ឱវាទ​ក្រសួង និង​បង្ក​បរិយាកាស​ដ៏​ល្អប្រសើ​ដល់​បង​ប្អួ​ន​នារី ទាំង​នៅក្នុង​អង្គភាព​របស់ខ្លួន​ដើម្បី​ឲ្យ​មាន​អនុស្សា​វ​រី​យ៏ល្អៗបន្ថែមទៀត​ជា​សម្រាប់​ជា​ចំណងដៃ​នៃ​ទិវា៨មីនា​នេះ ហើយក៏​មិនត្រូវ​មើលរំលង​ផងដែរ​នូវ​ការតំ​ឡើង​ឋា​នៈ តូ​នាទី​នារី​ដែលមាន​ស្នាដៃ​ឆ្នើម​សកម្ម​ការងារ​ឲ្យ​ស័ក្តិសម​ទៅ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គេ​ស្របតាម​អនុសា​ស​ន៏​ដ៏​ថ​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​លើកឡើងថា “  ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​យើង និង​យុវវ័យ​ជា​ទំពាំង​ស្នង​ឬ​ស្សី” ៕

Other News
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 124

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 120

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 143

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 218

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 215

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 235

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 242

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣ មីនា ២០២៦ 302

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 314

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 379

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង 🌱 ផ្ទុយពីការយល់ច្រលំ និងការអះអាងមិនពិត វិធីសាស្ត្រកសិ-រុក្ខកម្ម ដាំស្មៅក្រោមកូនឈើ បានជួយពង្រឹងការលូតលាស់...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 381

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 565

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...