Other News
នារសៀលថ្ងៃអង្គារ៍ ១០រោច ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានទទួលការអនុញ្ញាត្តិពីឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដើម្បីចូលជួបសម្តែងនូវការគោរព និងគោរពជូនពរ សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបានសុខភាពល្អ កម្លាំងកាយមាំមួន ជោគជ័យគ្រប់ភារៈកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការក្នុងឪកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ដែលនឹងជិតឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។