ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើបនៅខេត្តពោធិ៍សាត់

ចេញ​ផ្សាយ​ ២០ មករា ២០២៥ 191

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប ដែលមានអ្នកចូលរួមចំនួន ២០០គ្រួសារ នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករទូទាំងប្រទេស ដោយមានផែនការផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ផ្ការំដួល ចំបុីស៧០ ជាដើមដែលមានតម្រូវការតាមរោងម៉ាសុីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មថ្មីនេះពិតជាផ្តល់ផលចំនេញជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ទទួលបានការណែនាំពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការប្រែប្រូលអាកាសធាតុ ប្រការសំខាន់ត្រូវមានការសហការរួមគ្នា គោរពវិន័យ និងច្បាប់លក្ខន្តិកៈរបស់សហគមន៍​ ដើម្បីទទួលបានផលចំនេញទាំងអស់គ្នា និងមាននិរន្តរភាព។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ ដែលអាចមានការផ្អាកប្រមូលទិញស្រូវពីសំណាក់ឈ្មួញវៀតណាម។ ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម ជាសេនាធិការលើរឿងនេះ បានសហការជាមួយវិស័យឯកជនដូចជារោងម៉ាសុីនកិនស្រូវ ជួយអន្តរាគមន៍ដល់បងប្អូនប្រជាកសិករទាំងអស់អាចលក់ផលស្រូវបាន​ និងទទួលបានការសង្គ្រោះទាន់ពេលវេលា៕

Other News
ចេញ​ផ្សាយ​ ២១ មករា ២០២៥ 107

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារផលិតកម្មកសិកម្ម និងការប្រមូលផលស្រូវក្នុងកំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាម

នៅថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារផលិតកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២១ មករា ២០២៥ 108

រោងម៉ាស៊ីនកិនស្រូវនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជួយប្រមូលទិញស្រូវពីប្រជាកសិករទោះលក់អង្ករមិនសូវដាច់

ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ៊ីវ សារុន លោក អ៊ីវ សានី ដែលមានទីតាំងនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅតែបន្តជួយទិញទិញស្រូវពីប្រជាកសិករ ទោះរោងម៉ាស៊ីនរបស់លោកលក់អង្ករមិនសូវជាដាច់ក៏ដោយ។...
ចេញ​ផ្សាយ​ ២១ មករា ២០២៥ 121

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញដឹកនាំក្រុមការងារ​ចុះពិនិត្យការប្រមូលផលស្រូវរបស់ប្រជាកសិករ និងជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម​ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយលោក​ សាន​ វួន​ អនុប្រធានមន្ទីរកសិកម្មខេត្ត​ និងសហការី​...
ចេញ​ផ្សាយ​ ២០ មករា ២០២៥ 184

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារចម្រុះចុះសិក្សា និងពិនិត្យស្ថានភាពផលិតកម្មដំណាំស្រូវ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយឯកឧត្តម​ អេង​ ជាសាន​ អនុរដ្ឋលេខាធិការ​ លោក ព្រឹម​ រដ្ឋា​...
ចេញ​ផ្សាយ​ ២០ មករា ២០២៥ 188

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អុឹម​ ស៊ីថុល អញ្ជើញជាអធិបតីភាពក្នុងពិធីបេីកសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អុឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមរដ្ឋមន្ត្រី ឌិត...
ចេញ​ផ្សាយ​ ២០ មករា ២០២៥ 192

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើបនៅខេត្តពោធិ៍សាត់

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប...
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 263

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការ​ប្រមូល​ផលស្រូវបែបលក្ខណៈគ្រួសារ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ គង់ ចាន់ លោកប្រធានមន្ទីរ ងិន...
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 251

តំណាងដេប៉ូ អរគុណដល់មន្ទីរកសិកម្មខេត្តតាកែវ ដែលបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ថ្នាំ និងជីកសិកម្ម

នៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៥ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអគ្គនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងតំណាងនាយកដ្ឋាន...
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 271

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ ដឹកនាំក្រុមការងារចុះពិនិត្យមើលការបង្កបង្កើនផលស្រូវ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកចំនួនបី ក្នុងខេត្តតាកែវ

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារក្រសួងកសិកម្ម ឯកឧត្តម ឈុំ ឆុនលី និង ឯកឧត្តម...
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 257

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវរបស់ប្រជាកសិករស្ថិតនៅខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ រួមមានលោក ទារ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 322

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ ការប្រមូលផលស្រូវនិងតម្លៃស្រូវ សែនក្រអូប និង OM និងជួបជាមួយរោងម៉ាស៊ីនកិនស្រូវ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១៦-១៧ខែមករា ឆ្នាំ២០២៥ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 281

កសិករនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ធ្វើស្រូវសែនក្រអូបទទួលបានតម្លៃខ្ពស់លើទីផ្សារ

កសិករធ្វើពូជស្រូវសែនក្រអូប រស់នៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ដែង វ៉ាន់វ៉ែន បញ្ជាក់ថា មូលហេតុដែលលោកចាប់យកពូជស្រូវសែនក្រអូបមកដាំដុះ...