កសិករត្រូវចេះប្រើបច្ចេកវិទ្យាថ្មី ដើម្បីបង្កើនផលិតភាពកសិកម្មឱ្យកាន់តែប្រសើរ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4815

ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​ជំ​រុញឱ្យ​ប្រជាកសិករ ប្រើប្រាស់​បច្ចេកវិទ្យា និង​ចំណេះដឹងថ្មីៗ ក្នុងការ​ប្រក​បរបរ​កសិកម្ម ​ដើម្បី​បង្កើន​ផលិតភាព ​ដោយ​ក្រសួង​ បាន​បើក​ពិ​ព័រ​បង្ហាញ​ឯកសារ ​ស្ដីពី​បច្ចេកវិទ្យា​ទាក់ទង​និង​បច្ចេកទេស​កសិកម្ម​ ដល់​កសិករ។

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​ រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ បាន​ថ្លែង​នៅក្នុង​ការតាំង​ពិ​ព័រ​ណ៏​កសិកម្ម ​កាលពី​ថ្ងៃ​ពុធ​ថា ​សព្វថ្ងៃ​កសិករ​កម្ពុជា ​មិនទាន់​ចេះ​វិធីសាស្ដ្រ ​ធ្វើ​កសិកម្ម​តាមបែប​បច្ចេកទេស​ទំនើ​ប​នៅឡើយ​ទេ​ ទើប​ធ្វើឱ្យ​ផលិតភាព​ទទួលបាន​តិច។ ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​ បន្ដថា៖«យើង​សង្ឃឹមថា​តាមរយះ​នៃ​ការតាំង​ពិ​ព័រ​ណ៏​នេះ ​កសិកររបស់​យើង​ មិន​ត្រឹមតែ​អាច​ដោះស្រាយបាន​ប្រកបដោយ​ប្រសិទ្ធិភាព ​នូវ​បញ្ហា​នៃ​ភាពក្រីក្រ​របស់គេ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​អាចជួយ​ធ្វើឱ្យមាន​កសិផល ​ដែល​នៅសល់​សម្រាប់​បំរើការ​នាំចេញ​ផងដែរ »។

កាលពី​ថ្ងៃ​ពុធ​ មាន​តំណាង​កសិករ​ មកពី​ខេត្ដ​ក្រុង​ទាំង២៤ សរុប១៤៣នាក់ បាន​ចូលរួម​ក្នុងការ​តាំង​ពិ​ព័រ​ណ៏​ឯកសារ​ ស្ដីពី​បច្ចេកវិទ្យា​កសិកម្ម​ទំនើប នៅ​ក្រសួងកសិកម្ម ដែលមាន​ចំនួន៧០ ស្ដង់។ មាន​ឯកសារ​ស្ដីពី​បច្ចេកវិទ្យា​ក្នុងការ​ប្រើប្រាស់​គ្រឿងយន្ដ ការប្រើប្រាស់​ប្រព័ន្ធ​ស្រោច​ស្រ​ព្វ ការប្រើប្រាស់​ពូជ ជី ថ្នាំ ​ការពារ​សត្វល្អិត​ ព្រមទាំង​បច្ចេកទេស ​ស្ដីពី​ការដាំដុះ​ដំណាំ​ស្រូវ បន្លែ និង​ពោត​ជាដើម ​ត្រូវបាន​គេ​តាំង​បង្ហាញ និង​ចែកជូន​កសិករ​ដោយ​ឥតគិតថ្លៃ ​សម្រាប់​យកទៅ​ធ្វើ​ការដក​បទពិសោធ​ន៏ ​ក្នុងការ​បង្កើន​ផលិតភាព​កសិកម្ម​រប​ស់​ខ្លួន។

លោក បិ​ញ ឈិន តំណាង​កសិករ​មកពី​ខេត្ដ​កំពត​ បាន​និយាយថា កាលពីមុន​កសិករ ​ធ្វើ​កសិកម្ម តាម​ទម្លាប់​ដែល​ដូនតា​បន្សល់ទុក។ ឯកឧត្តម ​បាន​បញ្ជាក់ថា៖«យើង​ធ្វើ​កសិកម្ម ​ប៉ុន្ដែ​យើង​មិនដែល​ទទួលបាន ផលិតភាព​ខ្ពស់​ទេ ពី​ព្រោះ​យើង​គ្មាន​ការយល់ដឹង ​ពី​បច្ចេកទេស​ឱ្យបាន​ត្រឹម​ត្រួវ ​នៅក្នុង​ផលិតកម្ម​របស់​យើង»៕

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 279

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 292

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 586

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 919

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 908

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 896

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1057

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1108

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1151

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...