ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង

ចេញ​ផ្សាយ​ ២២ មិថុនា ២០២០ 4148

នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា រួមជាមួយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការីមួយចំនួនទៀតបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង។ បេសកកម្មនេះ មានគោលបំណងទី១- ធ្វើការពិនិត្យ និងវាយតម្លៃជារួមលើការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យជលផល (វារីវប្បកម្ម និងការនេសាទសមុទ្រ) ដើម្បីឆ្លើយតបឱ្យបានត្រឹមត្រូវ និងច្បាស់លាស់តាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុបក្នុងន័យធ្វើឱ្យប្រសើរឡើងនូវការនេសាទសមុទ្រ ការការពារ និងអភិរក្ស និងការទប់ស្កាត់ការនេសាទខុសច្បាប់ ស្របតាមកម្មវិធីអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព និងបរិយាប័ន÷ សមាសភាគការនេសាទ (CAPFISH - Capture) ដែលគម្រោងនេះស្ថិតក្រោមជំនួយឧបត្ថម្ភហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប។
ទី២- ពិនិត្យ និងតាមដានអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន SEZ ។ សម្រាប់កម្មវិធីព្រឹកនេះមានដូចខាងក្រោម៖

កម្មវិធីទី១-
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម លី យ៉ុងផាត់ បានអញ្ជើញចុះពិនិត្យសកម្មភាពរៀបចំឧបករណ៍នេសាទ ការជញ្ជូនផលនេសាទឡើងគោក ការរៀបចំទុកដាក់បង្កកផលនេសាទ នៅកំពង់ផែ លី យ៉ុងផាត់ ប៉ាក់ខ្លង ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ពិនិត្យឃើញជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដ៏មមាញឹករបស់កំពង់ផែរ និងជាពិសេសបងប្អូនប្រជានេសាទដែលសកម្មភាពទាំងអស់នេះបញ្ជាក់យ៉ាងច្បាស់អំពីទី១- កម្មករទាំងស្រី និងប្រុសមានការងារធ្វើ មានចំណូលសម្រាប់ចិញ្ចឹមគ្រួសារ មិនធ្វើចំណាកស្រុក ទី២- ការអនុវត្តលក្ខខណ្ឌតម្រូវអនាម័យបានត្រឹមត្រូវ (មានទូបង្កកផលិតផលត្រី) វេចខ្ចប់ និងទុកដាក់បានត្រឹមត្រូវ និងទី៣- ជាកន្លែងប្រមូលផ្តុំផលនេសាទសមុទ្រ ងាយស្រួលសម្រាប់មន្រ្តីសមត្ថកិច្ចជលផលធ្វើការគ្រប់គ្រង ពិនិត្យ និងវាយតម្លៃលើផលនេសាទ និងធ្វើការផ្សព្វផ្សាយផ្សេងៗ។ ពិតណាស់ កត្តាសំខាន់ៗទាំងអស់នេះ បានឆ្លើយតបបានត្រឹមត្រូវទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យជលផលប្រកប ដោយចីរភាព និរន្តរភាព បរិយាប័ន និងធន់នឹងការប្រែប្រួលអាកាសធាតុ។

តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា គម្រោងកម្មវិធីសម្រាប់ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន និងធន់ការប្រែប្រួលអាកាសធាតុ÷ សមាស ភាគការនេសាទ(CAPFISH-Capture) ដែលគម្រោងនេះស្ថិតក្រោមជំនួយឧបត្ថម្ភហិរញ្ញប្ប ទានឥតសំណងពីសហភាពអឺរ៉ុបនេះមានទឹកប្រាក់ចំនួន ៨៧លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងរយ:ពេល ៦០ខែ (២០១៩- ២០២៣) ដោយសហការអនុវត្តគម្រោងជាមួយអង្គការ FAO UNESCO និង UNIDO ហើយរដ្ឋបាលជលផលជាស្ថាប័នទទួលខុសត្រូវ។ គម្រោងនេះមានគោលបំណងចំបងគឺគាំទ្រលើឆន្ទ:របស់រាជរដ្ឋាភិបាលដែលមានចេតនាចង់ធ្វើការអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័នតាមរយ:ការ អនុវត្តផែនការសកម្មភាពសំខាន់ៗចំនួន០៣ គឺ៖

ទី១. ការកែលម្អការដឹកនាំ ការគ្រប់គ្រងលើការអនុវត្តច្បាប់ និងបច្ចេកទេស ការគ្រប់គ្រង អភិរក្ស ត្រួតពិនិត្យ និងអង្កេតធនធានជលផលទាំងទឹកសាប និងសមុទ្រ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ស្តីពី "វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU" ។

ទី២. ធ្វើការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមតាមរយ:ការពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម (ចិញ្ចឹម-កែច្នៃ) ដែលរួមចំណែកបង្កើតការងារ និងបង្កើនចំណូលគ្រួសារ និងទី៣. ធ្វើការជួយបង្កើនមុខរបរចិញ្ចឹមជីវិតក្រៅពីការនេសាទការគ្រប់គ្រងកាកសំណល់និងបរិស្ថាន ការមានទឹកស្អាតប្រើប្រាស់ និង បង្កើននូវគុណភាពអប់រំ ចំណេះដឹងដល់កូនចៅអ្នកនេសាទដើម្បីកាត់បន្ថយគម្លាតសេដ្ឋកិច្ច និងសង្គម។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 152

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 150

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 170

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 234

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 252

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 261

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 387

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 403

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 408

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 455

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 597

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 746

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...