Other News
នាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសហការជាមួយអង្គការ CAVACបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលដល់មន្រ្តីនីតិកម្មកសិកម្ម នៅតាមបណ្តារខេត្តគោលដៅស្តីពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Q-R code នៅលើសំបកវេចខ្ចប់ថ្នាំកសិកម្ម និង ការផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីគោលការណ៍ណែនាំសុវត្តិភាព ក្នុងការបោះចោលសំណល់ថ្នាំកសិកម្ម និងសំបកវេចខ្ចប់ថ្នាំកសិកម្ម ក្នុងគោលបំណងដើម្បីជួយដល់សុវត្ថិភាពស្បៀងកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម និងការបោះចោលដែលរងផលប៉ះ ពាល់ដល់បរិស្ថាន សត្វពាហនៈ និងសុខមាលភាពប្រជាពលរដ្ឋ បានបញ្ចប់ដោយ ជោគជ័យដោយនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគោរពនូវ គោលការណ៍ និងវិធានសុខា ភិបាល គឺ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល ។