ឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកដំណើរការអនុវត្តគម្រោង ស្តីពីការបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស(ដំណាក់កាលទី៣)

ចេញ​ផ្សាយ​ ១៩ ឧសភា ២០២៥ 807

នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកដំណើរការអនុវត្តគម្រោង ស្តីពីការបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស(ដំណាក់កាលទី៣) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំគម្រោងនេះឡើង ជាពិសេសការគាំទ្របច្ចេកទេសរបស់ទីភ្នាក់ងារលើកកម្ពស់អប់រំ និងសេវាព័ត៌មានស្បៀង EPIS នៃសាធារណរដ្ឋកូរ៉េ បានបន្តសហការជាមួយ ប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន(AFSIS) ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន (ASEAN+3) ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការពង្រឹងសមត្ថភាពមន្រ្តីលើការងារប្រមូលទិន្នន័យស្ថិតិកសិកម្មទាន់ពេលវេលា(Real-Time)។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីភាពជោគជ័យនូវដំណាក់ទី០១ និង០២ កន្លងមកដែលបានទទួលលទ្ធផលល្អ និងមានប្រសិទ្ធភាពពិតប្រាកដ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់គម្រោង(ដំណាក់កាលទី៣) នាពេលខាងមុខគឺធ្វើយ៉ាងណាផ្តល់ប្រយោជន៍ដល់ការធ្វើធុរកិច្ច និងទាក់ទាញការវិនិយោគ សំដៅជំរុញឱ្យមានកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាបន្ន ត្រូវចូលរួមសហការ និងពង្រឹងសមត្ថភាព ដើម្បីធានាបាននិរន្តរភាពការងារ ផលិតទិន្នន័យស្ថិតិប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និងសំដៅពង្រឹងសមត្ថភាពពាក់ព័ន្ធលើការងារប្រមូលទិន្នន័យស្ថិតិ ដើម្បីពីនិត្យវាយតម្លៃរាល់ទិន្នន័យត្រឹមត្រូវជាក់ស្តែង តាមបច្ចេកវិទ្យាស្តង់ដារក្នុងតំបន់អាស៊ាន។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឃឹមយ៉ាងមុតមាំថាអង្គភាព និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្តគម្រោងនេះនឹងបន្តខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងស្មារតីកាន់តែសកម្ម និងដោយបុរេសកម្ម សំដៅសម្រេចឱ្យបាននូវទិសដៅការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងជូនពរដល់ការអនុវត្តគម្រោងប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់៕

Other News
ចេញ​ផ្សាយ​ ១៤ មិថុនា ២០២៥ 214

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អុឹម ស៊ីថុល អញ្ជេីញចុះជួបសំណេះសំណាលជាមួយកម្លាំងប្រជាការពារ ៥ភូមិ នៃឃុំស្លក្រាម និងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក...
ចេញ​ផ្សាយ​ ១៤ មិថុនា ២០២៥ 217

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពគ្រោះជំនន់ដោយសារទឹកភ្លៀង ក្នុងស្រុកគិរីវង់ ខេត្តតាកែវ

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ និងក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះ​មហន្តរាយ​ប្រចាំ​ក្រសួង...
ចេញ​ផ្សាយ​ ១៤ មិថុនា ២០២៥ 344

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជាគណៈអធិបតី ក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យកសិកម្ម និងផ្សព្វផ្សាយសហគមន៍កសិកម្មទំនើប នៅខេត្តប៉ៃលិន

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមគី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាគណៈអធិបតី យុទ្ធនាការផ្សព្វផ្សាយ ស្តីពីការចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ១៣ មិថុនា ២០២៥ 668

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តធ្វេីតេស្តទឹកមូត្ររកសារធាតុញៀន

អនុវត្តតាមបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៥ 811

ឯកឧត្តម គង់ ច័ន្ទវាសនា ដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រងអាជីវកម្មជី និងថ្នាំកសិកម្ម

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការទទួលបន្ទុកធាតុចូលកសិកម្ម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងការគ្រប់គ្រងអាជីវកម្មជី...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៥ 757

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងកិច្ចការអឺរ៉ុប និងអន្តរជាតិ នៃសារធារណរដ្ឋអូទី្រស ដើម្បីពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងកិច្ចការអឺរ៉ុប...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៥ 757

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបសំណេះសំណាលទ្វេភាគីជាមួយឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសារធារណរដ្ឋបារាំង ដើម្បីពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំហពីរ

នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបសំណេះសំណាលទ្វេភាគីជាមួយឯកឧត្តម Emmanuel Macron ប្រធានាធិបតី...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៥ 785

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបសំណេះសំណាល និងពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយលោកជំទាវ Annelies Jan Louisa Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ នៃព្រះរាជាណាចក្របែលហ្សិក

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបសំណេះសំណាល និងពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៥ 863

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះ​ពិនិត្យ និង​បង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្តមួយចំនួនក្នុង​ខេត្តព្រៃវែង

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំ ពីឯកឧត្តមរដ្ឋ​លេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារដែលមាន...
ចេញ​ផ្សាយ​ ១០ មិថុនា ២០២៥ 1478

មន្រ្តីកសិកម្មឃុំថ្មី នៅខេត្តក្រចេះ ប្តេជ្ញារួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងជីវភាពប្រជាកសិករនៅមូលដ្ឋានរបស់ពួកគេឱ្យអស់ពីសមត្ថភាព

មន្រ្តីកសិកម្មឃុំ-សង្កាត់ ដែលរាជរដ្ឋាភិបាលទើប ជ្រើសរើសបានថ្មី ដំណាក់កាលទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងខេត្តក្រចេះ បានបង្ហាញ​ការប្តេជ្ញាចិត្ត បំពេញតួនាទី និងភារកិច្ចក្នុងការ​រួមចំណែកលើកស្ទួយ​វិស័យកសិកម្ម...
ចេញ​ផ្សាយ​ ១០ មិថុនា ២០២៥ 1500

ឯកឧត្តមរដ្ឋលេខាធិការ កែវ​ អូម៉ាលីស្ស​ ទទួលជួបជាមួយ​នាយកប្រតិបត្តិនៃអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ កែវ​ អូម៉ាលីស្ស តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ​លោកបណ្ឌិត...
ចេញ​ផ្សាយ​ ១០ មិថុនា ២០២៥ 1390

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះជួបសំណេះសំណាលជាមួយកសិករ នៅភូមិបើន ខេត្តកំពត

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះជួបសំណេះសំណាលជាមួយប្រជាកសិករដាំស្រូវ...