Other News
គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ បានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន។ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ពន្យល់អំពីមូលហេតុដែលថ្លៃស្រូវត្រឡប់មករកសភាពប្រសើរឡើងវិញ។ ដើម្បីអាចលក់ស្រូវបានក្នុងតម្លៃល្អ លោក គង់ គា បានណែនាំដល់ប្រជាកសិករ អនុវត្តតាមការណែនាំរបស់ជំនាញ ក្នុងនោះរួមមាន៖ ទុកឱ្យស្រូវទុំល្អ កុំឱ្យមានគ្រាប់ស្ពៀតច្រើន ប្រើប្រាស់ពូជសុទ្ធក្នុងការដាំដុះ និងសំខាន់បំផុត កុំផ្សព្វផ្សាយបន្ទាបថ្លៃស្រូវរបស់ខ្លួន៕