ឯកឧត្តមរដ្ឋមន្ត្រី​ លែង​ត្រឹម​មេ​ពូជ ​ចំនួន៦តោន​ ចូលក្នុង​ដែន​ធម្មជាតិ​នៅ​ឡូត៍​ចំនួន៣

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4261

មេត្រី​ពូជ​ចំនួន៦តោន ត្រូវបាន​លែង ​ទៅក្នុង​ឡូត៍​ចំនួន៣គី​ឡូត៍ ​លេខ៥,៦ និង​លេខ៩ ក្រោម​ការចូលរួម​ដោយផ្ទាល់ ​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កាលពី​ចុង​សប្តាហ៍​នេះ​នៅ​ក្រុង​កំពង់ឆ្នាំង។

នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ១០០គ្រួសារ ​នៅ​ឡូត៍​នេសាទ​លេខ៩ ឯកឧត្តមរដ្ឋមន្ត្រី ​បាន​ថ្លែង​អំពី​សារសំខាន់​ធនធាន​ត្រី និង​អំពី​អ្វីខ្លះ​ ដែល​យើង​ត្រូវ​រួមគ្នា​ការពារ​ និង​អភិរក្ស។ ឯកឧត្តម ​ក៏បាន​និយាយ​ផងដែរ ទាក់ទង​និង​ទិវា​មច្ឆជាតិ ​ដែល​ប្រារព្ធ​ធ្វើ​នៅពេល​ខាងមុខនេះ។

ឯកឧត្តមបន្តទៀតថា យោងតាម​ច្បាប់​ស្តីពី​ជលផល ​ជា​រៀងរាល់​ថ្ងៃទី០១ នៃ​ខែកក្កដា ត្រូវមាន​កម្មវិធី​លែង​ត្រី ​និង​តាម​អនុសាសន៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្រាប់​ឡូត៍​នេសាទនីមួយៗក្នុង១ឆ្នាំ ​ត្រូវ​លែង​ត្រី​ឲ្យ​បាន២០០០គីឡូក្រាម។

ឯកឧត្តម​បញ្ជាក់ថា វា​អាចជា​រឿង​ថ្មី ​ដែល​ធ្លាប់តែ​ឮថា​ត្រី​ចិញ្ចឹម​មនុស្ស តែ​ពេលនេះ​មនុស្ស​ចិញ្ចឹម​ត្រី​វិញ។ ដោយឡែក ការលែង​ថ្មី​មេ​ពូជ​ ផ្តល់​ផលប្រយោជន៍ គឺ​រក្សា​លំនឹង​និង​ផល​ស្តុក​ត្រី ​ក្នុង​ធម្មជាតិ​ធ្វើ​ឲ្យ​វា​បង្កបង្កើន​ ពូន​ផ្តុំ​កូនចៅ​ឲ្យ​កាន់តែច្រើន បង្កើន​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ឡើងវិញ និង​ធ្វើ​ឲ្យ​ទាំងអស់គ្នា ​យល់​ពី​សារសំខាន់​របស់​ត្រី​មេ​ពូជ។

ឯកឧត្តម​បន្តថា សូម​ឲ្យ​ស្មារតី​ នៃ​ការលែង​មេត្រី​ពួជ​កើតឡើង ​និង​រួមគ្នា​ថែរក្សា​ធនធានធម្មជាតិ ​ចំពោះ​ដី​នៅ​តំបន់​នេះ ​ជា​ដី​លិច​ទឹក​រាល់​ឆ្នាំ​ដូចនេះ ការបង្កបង្កើន​ផល​ក​សិ​កម្ម​មិនចាំបាច់​ប្រើ​ជីគីមី​ទេ។ ក្រៅពី​ធ្វើស្រែ និង​រកត្រី​រដ្ឋបាល​ជ​ល​ផល​ត្រូវ​រក​គ្រូ​មក​បង្ហាត់បង្រៀន​ប្រជាកសិករ​ឲ្យ​ចេះ​កែច្នៃ​កំប្លោក កំប្លោក​អាច​ធ្វើជា​កន្ត្រក​សម្ភារ: ប្រើប្រាស់ផ្សេង។ល។ លក់​ជាវ​ត្ថុ​អនុស្សាវរីយ៍។          ឯកឧត្តម​បន្តថា​សង្ឃឹមថា យើង​នឹងមាន​ស្មារតី​ថែរក្សា​ការពារ​ត្រី​ទាំងអស់គ្នា។

Other News
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 461

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 602

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 594

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 622

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 624

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 652

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 625

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 660

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 656

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...