ពិធីបើសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលលិខិតបទដ្ខានគតិយុត្តក្រោមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដល់មន្រ្តីនីតិកម្មកសិកម្ម រាជធានី.ខេត្ត

ចេញ​ផ្សាយ​ ៣០ វិច្ឆិកា ២០២២ 13471

       ដោយបានទទួលការអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងបណ្តុះបណ្តាលលិខិតបទដ្ខានគតិយុត្តក្រោមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដល់មន្រ្តីនីតិកម្មកសិកម្ម រាជធានី.ខេត្តទូទាំង២៥ខេត្ត.ក្រុង     បានប្រព្រឹតទៅនៅ ខេត្តបន្ទាយមាន  ជ័យ នាថ្ងៃទី ២៨-២៩ ខែវិច្ឆិកា ឆ្នាំ ២០២២   ក្រោមអធិបតីភាពឯកឧត្តម  ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ   លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម  លោក  ប៉ាង វណ្ណាសេដ្ឋប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ  ដែលសិក្ខាកាមចូលរួមសរុបចំនួន ១០០ នាក់។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12