ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសហគមន៍កសិកម្មទំនើប ជូនសម្បទានិកនៃគម្រោងសម្បទានដីសង្គមកិច្ច LASED III

ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 88

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ ទីតាំងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សូមជម្រាបជូនថា សហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី មានសមាជិកចំនួន ៥០គ្រួសារ ផ្តោតសំខាន់លេីផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចំនួន ១០០ខ្នង ដែលមានការគាំទ្រជ្រោមជ្រែងពីក្រសួងកសិកម្មនូវផ្នែកទីផ្សារ បច្ចេកទេស ជាពិសេសការគាំទ្រទុនវិនិយោគប្រមាណ ៥០មុឺនដុល្លារ (៤០%ជាជំនួយឥតសំណង ៦០%ជាកម្ចីឥណទានការប្រាក់ទាប ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា)។ អបអរសាទរបងប្អូនសម្បទានិកផង!

Other News
ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 89

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសហគមន៍កសិកម្មទំនើប ជូនសម្បទានិកនៃគម្រោងសម្បទានដីសង្គមកិច្ច LASED III

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣ កុម្ភៈ ២០២៦ 233

ឯកឧត្តមរដ្ឋលេខាធិការ​ គង់ ច័ន្ទវាសនា​ អញ្ជើញចូលរួមកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍​ និងចីរភាពកម្មវិធីអេដស៍​ សម្រាប់ឆ្នាំ២០២៣-២០២៨

នៅថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា​ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក​...
ចេញ​ផ្សាយ​ ២ កុម្ភៈ ២០២៦ 239

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ និងមន្រ្តីកសិកម្មឃុំ ពិនិត្យវាយតម្លៃលើការងារកសិកម្ម នៅស្រុកចំនួន២ ក្នុងខេត្តតាកែវ

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ និង​មន្រ្តីកសិកម្មឃុំ ចុះពិនិត្យការងារកសិកម្ម...
ចេញ​ផ្សាយ​ ២ កុម្ភៈ ២០២៦ 250

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំគណៈប្រតិភូ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមពិធីបុណ្យមាឃបូជា

នៅព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមពិធីបុណ្យ មាឃបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ចេញ​ផ្សាយ​ ២ កុម្ភៈ ២០២៦ 270

សូមអនុមោទនាបុណ្យ មាឃបូជា ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦

សូមអនុមោទនាបុណ្យ មាឃបូជា ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ កុម្ភៈ ២០២៦ 285

សេចក្តីប្រកាសព័ត៌មាន៖ គំហើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្ហាញពីលទ្ធផលវិជ្ជមានពីការស្តារព្រៃ និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា

សេចក្តីប្រកាសព័ត៌មាន៖ គំហើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្ហាញពីលទ្ធផលវិជ្ជមានពីការស្តារព្រៃ និងការងារគ្រប់គ្រ...
ចេញ​ផ្សាយ​ ៣១ មករា ២០២៦ 441

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមពិធីបិទសន្និបាត​បូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តសៀមរាប ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ====================== នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិកា​រ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប បានអញ្ជើញ​ចូលរួម​ក្នុងពិធីបិទ​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង​លើកទិសដៅ​ការងារ​​ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧប​នាយក​​រដ្ឋមន្រ្ដី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តសៀមរាប។ ថ្លែងក្នុងពិធីបិទអង្គសន្និបាត ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ទៀ សីហា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាល​ខេត្តសៀមរាប ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្ត​សៀមរាប ដែលបានលះបង់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ក្នុង​កាតព្វ​កិច្ចបម្រើជាតិ មាតុភូមិ ខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច​បាន​ល្អប្រសើរ ជាពិសេសជម្នះនូវឧបសគ្គ និងការលំបាករហូត​សម្រេច​បាន​នូវ​សមិទ្ធផលសំខាន់ៗ។ ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ទៀ សីហា បានបញ្ជាក់បន្ថែម ដោយសូមឱ្យ​ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ​បន្តវិធានការ​នានា​ក្នុងការលើក​កម្ពស់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូល​ដ្ឋាន ការផ្តល់​សេវា​សាធារណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការលើក​កម្ពស់​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ៕

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិកា​រ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ៣១ មករា ២០២៦ 430

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញពិនិត្យការប្រើឧបករណ៍នេសាទ នារដូវបើកនេសាទ នៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកបាកាន និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះបំពេញបេសកកម្មអង្កេត...
ចេញ​ផ្សាយ​ ៣១ មករា ២០២៦ 438

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាពប្រមាណ៩០នាក់បានរួមគ្នាប្រមូលផលបន្លែចំនួនសរុប ៣ ៣០០គីឡូក្រាម ក្នុងនោះត្រកួនបានចំនួន ២ ០០០គក និងស្ពៃចង្កឹះចំនួន ១ ៣០០គីឡូក្រាម

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាពប្រមាណ៩០នាក់បានរួមគ្នាប្រមូលផលបន្លែចំនួនសរុប...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 444

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញពិនិត្យការដាំកាហ្វេ នៅចម្ការកាហ្វេ ភីដា ក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញពិនិត្យដំណាំកាហ្វេ នៅចម្ការកាហ្វេ ភីដា ដែលមានផ្ទៃដីដាំដុះទំហំ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 433

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់​ប្រមូល​ធាតុចូល ស្តីពី« ការរៀបចំផែនទីបង្ហាញផ្លូវគម្រោងពង្រឹង​ពាណិជ្ជកម្ម​អេឡិចត្រូនិកនៅតំបន់ជនបទ (REEP) »

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុម​ការងារ​ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 478

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ ប្រធានគណៈកម្មការដឹកនាំរៀបចំ​សន្និបាត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦​ នៅទីស្តីការក្រសួង

នាព្រឹកថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ ប្រធានគណៈកម្មការដឹកនាំរៀបចំ​សន្និបាត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​...