Other News
នៅរសៀលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយធនាគារពិភពលោក លើការរៀបចំគម្រោងគំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងការពារធនធានធម្មជាតិ ។ ការពិភាក្សាបានផ្តោតទៅលើ៖
1) ការធ្វើទំនើបកម្មកសិកម្មដែលអាចឆ្លើយតបទៅនឹងបរិបទថ្មីនៃការរីកចំរើនសេដ្ឋកិច្ចរបស់កម្ពុជា និងទីផ្សារកសិកម្ម ។
2) ការអភិវឌ្ឍវារីវប្បកម្ម និងការការពារធនធានជលផលទឹកសាបរបស់កម្ពុជា ។
3) ការដាំដុះព្រៃឈើឡើងវិញ និងការការពារ និងគ្រប់គ្រងតំបន់ផ្ទៃរងទឹកភ្លៀងនិងការគ្រប់គ្រងការហូរច្រោះដី ។ ជាគោលការណ៍ភាគីទាំងពីរបានឯកភាពគ្នា និងបន្តខិតខំរៀបចំគម្រោងឲ្យបានចេញជារូបរាងនាពេលដ៏ខ្លីខាងមុខនេះ ។