ផ្ទៃដី​ដំណាំ​ស្រូវ​ចំនួន ៥៦២០ ហ​ត មួយចំនួនធំ​ត្រូវបាន​ជួយសង្គ្រោះ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4245

កាលពី​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១២ ឯកឧត្ដម​រដ្ឋមន្ដ្រី​រួម​ដំណើរ​ជាមួយ​ឯកឧត្តម ចាន យឿន អភិបាលខេត្ត និង​មន្ដ្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្រូវវស្សា​ចំនួន ៥៦២០ហ​ត ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​គ្រោះរាំងស្ងួត​ក្នុង​ឃុំ​ចំនួន ៦ នៃ​ស្រុក​កោះ​ញែក។

តាម​របា​ការណ៍​របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹងថា ដោយមាន​ការជួយឧបត្ថម្ភ​ពី​អគ្គនាយកដ្ឋាន​កសិកម្ម មន្ទី​កសិកម្ម​ខេត្ត មន្ទីរ​ធនធានទឹក​ខេត្ត និង​អជ្ញាធរ​ដែល​ដី បានដាក់​ម៉ាស៊ីនបូមទឹក​ចំនួន ១៧ គ្រឿង ជួយ​អន្តរាគមន៍​បូមទឹក​ជួយសង្គ្រោះ​មកទល់នឹង​បច្ចុប្បន្ននេះ​ផ្ទៃដី​ចំនួន ១៦៧៨ ហ​ត បាន​ជួយសង្គ្រោះ​រួចហើយ និង ១៩៧៧ ហ​ត ទៀត​កំពុងតែបន្ត​ជួយសង្គ្រោះ ដោយឡែក​ផ្ទៃដី​ចំនួន ១៩៦៥ ហ​ត ទៀត​កំពុងតែ​រក​ដំណោះស្រាយ​តាម​ការចាំបាច់​ព្រោះ​គ្មាន​ប្រភពទឹក។

លោក​ប្រធាន​មន្ទីរ​បន្តទៀតថា កន្លងមក​ពុំ​ធ្លាប់​ជួន​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​យ៉ាង​ដូច្នោះ​ទេ ជាពិសេស​ស្រុក​កោះ​ញែក​នេះ ហើយ​ឆ្នាំនេះ​ទូទាំង​ស្រុក​នៅ​ទូទាំង​ស្រុក​ដំណាំ​ស្រូវ​មានការ​លូតលាស់​បានល្អ។

 

មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​កោដសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់អគ្គ​នាយកដ្ឋាន​កសិក​ម្ម មន្ទី​កសិកម្ម​ខេត្ត មន្ទីរ​ធនធានទឹក​ខេត្ត និង​អជ្ញាធរ​ដែល​ដី បាន​ចុះជួយ​អន្តរាគមន៍​បូមទឹក​ជួយសង្គ្រោះ​សន្ទូង​បាន​ទាន់ពេលវេលា ប៉ុន្តែ​នៅសល់​ផ្ទៃដី​ចំនួន ១៩៦៥ ហ​ត ទៀត​ដែល​គ្មាន​ប្រភពទឹក បញ្ហា​នេះ​ឯកឧត្តម​បាន​ឲ្យ​នាយកដ្ឋាន​គ្រឿង​យ​ន្ក​សិ​កម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម ចុះមក​សិក្សា​ព​លទ្ធភាព​ជីក​អណ្តូង​បូម​យក​ទឹក​ជួយសង្គ្រោះ​សន្ទូង​មិនអាច​ទុក​ឲ្យ​វា​ងាប់​ទៅដោយ​គ្មាន​ដំណោះស្រាយ​បានទេ ពីព្រោះ​ប្រជាពលរដ្ឋ​ពឹង​លើ​ដំណាំ​ស្រូវ​នេះ ក្រៅពី​របរ​បន្ទាប់បន្សំ​តិចតួច ជាពិសេស​ស្រុក​កោះ​ញែក​ជា​ស្រុក​ផលិត​ស្រូវ​ដ៏​ធំជាងគេ​របស់​ខេត្តមណ្ឌលគិរី ហើយ​ខេត្តរតនគិរី និង​ស្ទឹងត្រែង​ក៍​ត្រូវការ​ស្រូវ​ពី​ស្រុក​នេះដែរ។

បើ​ដូច្នេះ​យើង​គ​ម្បី​ដុតដៃដុតជើង​ធ្វើយ៉ាងណា​ជួយ​សន្ទូង​នេះ​ឲ្យ​បាន បើ​យើង​ដោះស្រាយ​មិនបាន​យើង​នឹង​បាត់បង់​ទិន្នផល​ស្រូវ​ដ៏​ច្រើន បាត់បង់​ទិន្នផល​ស្រូវ នាំ​ឲ្យ​សន្តិសុខ​ស្បៀង​មាន​បញ្ហា​ចៀស​មិន​រួម ពេលនេះ​ច្បាស់​ជាមាន​ចំណាកស្រុក។ មន្ទីរ​ត្រូវ​ចាំ​ថា​នេះ​ជា​មេរៀន​ថ្មី​មួយ​សម្រាប់​ចងចាំ​ទុក ថា​តើ​បើ​ជួប​បញ្ហា (រាំងស្ងួត ឬ​ទឹកជំនន់) ត្រូវ​ដោះស្រាយ​យ៉ាងណា? ត្រូវយក​វិបត្តិ​នេះ​ធ្វើជា​ឱកាស សម្រាប់​មន្ទីរ​ត្រូវ​ចុះ​ស្រាវជ្រាវ​កត់ត្រា​តើ​នៅ​ទូទាំង​ខេត្ត​មាន​បឹង ព្រែក ស្ទឹង ប្រឡាយ អូរ ។ល។ ប៉ុន្មាន រួច​រៀបចំ​ផែនទី​ផ្ទៃដី​កសិកម្ម​ជាថ្មី នេះ​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ឲ្យ​យើង​គ្រប់គ្រង​ដី​កសិកម្ម កន្លែង​ណា​មាន និង​គ្មាន​ប្រភពទឹក ដើម្បី​យើង​ងាយ​ធ្វើការ​គ្រប់គ្រង។ យក​បញ្ហា​ឆ្នាំនេះ​ទុកជា​មេរៀន ចុងរដូវ​ត្រូវ​បំផុត​ឲ្យ​កសិករ​លើក​ភ្លឺ​ទប់ទឹក បិតទ្វា​ទឹក ទប់ទឹក​តម្កល់ទុក​ឲ្យ​បាន​ត្រឹមត្រូវ។

ចលនា​ប្រជាពលរដ្ឋ​ស្តារ​ប្រឡាយ​តូច ធំ​ឡើងវិញ​ទឹក​អស់​ដើម្បី​ឲ្យ​ចរន្តទឹក​ហូរ​បាន​លឿន ឆ្នាំក្រោយ​មន្ទីរ​ត្រូវយក​ពូជ​ទឹក ១០ មុខ​របស់​ក្រសួង​មក​ធ្វើ​បង្ហាញ ក៏ដូចជា​ការផ្សព្វផ្សាយ ជាពិសេស​ពូជស្រូវ​ស្រាវ និង​ស្រូវកណ្តាល ដែល​មិន​ស្រូវ​មាន​បញ្ហា​ចោទ​ចំពោះ​ទឹក។ ក្រៅពី​ដំណាំ​ស្រូវ​ត្រូវ​នាំគ្នា​ដាំ​បន្លែ ឈើ​ហូប​ផ្លៃ ចិញ្ចឹមសត្វ និង​ត្រី​ដើម្បី​កែលម្អ​ជីវភាព​ឲ្យ​កាន់តែ​ប្រសើរ។ នាឱកាស​នេះ ឯកឧត្តម​បាន​ជួយឧបត្ថម្ភ​ប្រេង​ចំនួន ៣០០ លីត្រ​ផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 301

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 318

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 589

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 930

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 920

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 909

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1072

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1120

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1161

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...