កសិករ​អាច​ប្រើប្រាស់​ដី​មិន​ធ្វើ​កសិកម្ម​ធ្វើជា​ស្រះ​ទឹកបាន

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4058

នៅឯ​ឃុំ​ញែ​ង​ញ​ង ស្រុក​ត្រាំកក់ ឯកឧត្តមបណ្ឌិត ច័ន្ទ​សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​ បាន​ប្រាប់​ដល់​កសិករ​ជាច្រើន​រយ​នាក់ ដែល​មក​ចូលរួម​សម្ពោធ​ស្រះ​ទឹកធំ​បង្គួរ​មួយ​ថា កសិករ​អាច​ពិ​និ​ត្យមើល​ដី​ទំនេរ មិនអាច​ដាំ​ដុំ​បាន ហើយ​ចង់​ប្រែក្លាយ ​ទៅជា​ស្រះ​ទឹក​នោះ គឺ​ក្រុមការងារ​ របស់ឯកឧត្តម ​និង​ជួយ​បាន​ភ្លាម។ ឯកឧត្តម​បាន​ពន្យល់ថា ការបង្កើត​ប្រភពទឹក ​នៅមូលដ្ឋាន​គឺមាន​សារៈសំខាន់​ណាស់។

កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​បាន​អញ្ជើញ​ចូលរួម​សម្ពោធ​ស្រះ​ទឹក​សហគមន៍ ​មួយកន្លែង​នៅ​ឃុំ​ញែ​ង​ញ​ង។ ស្រះ​នេះ​មាន​ទំហំ៣២ម៉ែត្រ​ គុណនឹង២៥ ម៉ែត្រ​ និង​ចំណាយ​ថវិកា​ចំនួន២.៨០៥ដុល្លា ​ដែល​ផ្តល់​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី។

នៅពេល​ចូលរួម​ឯកឧត្តម ​បាន​ប្រាប់​ទៅ​កសិករ ​អំពី​សារសំខាន់​នៃ​ការបង្កើត​ប្រភពទឹក​គ្រប់គ្រង​ទឹក ​និងប្រើប្រាស់​ប្រកប​ការ​សន្សំសំចៃ​ និង​មាន​ប្រសិទ្ធភាព។ ឯកឧត្តម​បន្តថា ប្រជាជន​នៅក្នុង​មូលដ្ឋាន​អាច​ពិនិត្យមើល​ពី​ដី​ទំនេរ​ ដែល​មិន​អំណោយផល​ សម្រាប់​ការធ្វើ​កសិកម្ម តែ​ត្រូវ​ប្រែក្លាយ​វា​ឲ្យ​ទៅជា​ស្រះ​ទឹកបាន។

ប្រសិនជា​មានបំណង​បែបនេះ​មែន ឯកឧត្តម​នឹង​បញ្ជូន​មន្ត្រី​ក្រុមការងារ ​របស់ឯកឧត្តម​ឲ្យ​មក​ពិនិត្យ​ ដើម្បី​ជួយ​ដោះស្រាយ ត្រូវតែ​រួមគ្នា​ដោះស្រាយ​បញ្ហា​ទឹក​ឲ្យ​បាន។ គ្រប់​ភូមិ​ត្រូវតែមាន​ស្រះ​ទឹក ក្នុងភូមិ​មួយ​យ៉ាងហោច​ក៏ត្រូវ​មាន​ស្រះ​ទឹក​សហគមន៍​មួយ​ដែរ។

នេះ​ជា​ប្រភពទឹក​សម្រាប់​គ្រួសារ។ ឯកឧត្តម​បាន​បន្តទៀតថា  ការផ្តល់​ស្រះ​ទឹក​មានន័យថា ផ្តល់​មុខរបរ​ព្រោះ​កសិករ​ប្រើប្រាស់​ទឹក​នេះ​ សម្រាប់​ការធ្វើ​កសិកម្ម។ ស្រះ​នឹង​ផ្តល់​ពហុ​ប្រយោជន៍​ដល់​កសិករ។  មាន​ស្រះ​ទឹក​ត្រូវមាន​ត្រី មាន​ដី​ត្រូវមាន​ស្រូវ​មាន​បន្លែ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 437

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 493

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 551

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 473

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 659

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 681

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 620

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 638

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 666

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 675

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 703

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...