វិញ្ញាបនកម្មច្បារពូជកៅស៊ូ ត្រូវបានលើកយកមកនិយាយ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 5088

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​​ រុក្ខាប្រមាញ់​ និង​នេសាទ បានស្នើ​ឱ្យមាន​ការពិចារណា​ លើ​ការដាំ​ដំណាំ​កៅស៊ូ​ នៅ​តំបន់​រេច​រិល ​របស់​សហគម​ន៏​ ក្នុង​ប្រ​យោ​ជ​ន៏​ដើម្បីឱ្យ​ប្រជាជន​ទទួលបាន​នូវ​ចំណូល​ពី​ដី​ទាំងនេះ ។

ថ្លែង​នៅឯ​ពិធី​ផ្សព្វផ្សាយ​វិ​ញ្ញាប​នក​ម្ម​ច្បារ​ពូជ​កៅស៊ូ​ ​នា​សណ្ឋាគា​សាន់វេ ឯកឧត្ដម​បណ្ឌិត​ច័ន្ទ​សារុន ​បាន​ទាញ​អារ​ម្ម​ណ៏​អង្គសិក្ខាសាលា​នោះ​ថា មាន​ផ្ទៃដី​របស់​សហគម​ន៏​មួយចំនួន​មាន​សភាព​រេចរឹល​ ហើយ​ត្រូវបាន​ទុកចោល។ ដូចនេះ​ឯកឧត្ដម ​ចង់ឱ្យមាន​ការពិចារណា ​ទៅលើ​ការប្រើប្រាស់​ផ្ទែ​ដី​ទាំងនេះ​ សម្រាប់​វិស័យ​កៅស៊ូ ពោល​ឱ្យ​សហគម​ន៏​ទាំងនេះ​បង្វែរ​មកប្រើប្រាស់​កៅស៊ូ​តាមរយៈ​ការវិនិយោគ​ទៅកាន់​តំបន់​នោះ ។

ឯកឧត្ដម​បន្ដថា ​ការ​ទុកចោល ​ពិតជា​គួរ​សោកស្ដាយ ​តែបើ​មាន ការអភិវឌ្ឍ​ន៏​គឺ​ពិតជា​រួមចំណែក​ផ្ដល់​ការងារ និង​បង្កើន​ចំណូល​ឈាន ទៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន។

គួររំលឹកថា ក្រោយពី​រាជរដ្ឋាភិបាល ​បានដាក់​ចេញ​នូវ​គោលនយោបាយ​ឯកជន​ភាវូបនីយកម្ម ​ចម្ការកៅស៊ូ​ក​សិ-ឧស្សាហកម្ម ​របស់​រដ្ឋ​ត្រូវបានធ្វើ​អ​វិនិយោគ​ ក្នុងនោះ​ការផ្ដល់​ដី​សម្បទាន សេដ្ឋកិច្ច​សម្រាប់​ដំណាំ​កៅស៊ូ​ ក៏បាន​ចាប់ផ្ដើម​អនុវត្ដ​តាំងពី​ឆ្នាំ២០០៥ គួបផ្សំ​ និង​និន្នាការ​ថ្លៃ​កៅស៊ូ​ទីផ្សារ​ កើនឡើង​ជុំ​រុញឱ្យ​ប្រជាពលរដ្ឋ​ផុលផុស​ក្នុង​ការដាំដុះ​កៅស៊ូ ដែល​ធ្វើឱ្យ​ដំណាំ​នេះ​ មាន​សន្ទុះ​កើន​ផ្ទៃដី​គួរឱ្យកត់សម្គាល់ គឺ​ជាង​មួយ​ម៉ឺន​ហិកតា​ក្នុង​មួយឆ្នាំ ។

តួលេខ​គិត​មកដល់​ឆ្នាំ២០០៩ ផ្ទៃ​ដាំ​កៅស៊ូ​សរុប​ មាន​ចំនួន១៣២.៦៨ហិកតា​ ក្នុងនោះ​ផ្ទៃដី​ចម្ការកៅស៊ូ​ក​សិ-ឧស្សាហកម្ម​ មាន៤០.៨៨២ហិកតា ស្មើនឹង៣០,៨២ភាគរយ ផ្ទៃដី​កៅស៊ូ​ដាំ​លើដី​សម្បទាន​សេដ្ឋកិច្ច​ មាន​ចំនួន២២.៤៣៨ហិកតា ស្មើនឹង១៦,៩១ភាគរយ ផ្ទៃដី​ចម្ការកៅស៊ូ​ឯកជន និង​កៅស៊ូ​ឡ​គ្រួសារ​មាន​ចំនួន៦៩.៣៥៨ហិកតា ស្មើ​និង៥២,២៧ភាគរយ ។ ប្រសិនបើ​គិត​សរុប​ដល់​ត្រីមាស​ទី៣ឆ្នាំ២០១០ ផ្ទៃដី​ដំណាំ​កៅស៊ូ​សរុប​កើនឡើង​ដល់១៤៣.៣២៩ហិកតា ក្នុងនោះ​បើ​ប្រៀបធៀប​ជា​សមាមាត្រ​វិញ​ផ្ទៃដី​កៅស៊ូ​គ្រួសារ និង​ឯកជន​នៅតែមាន​ថាមពល​ឈានមុខ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​គូសបញ្ជាក់ថា លើ​មូលដ្ឋាន​នៃ​ទិន្នន័យ​ឆ្នាំ២០០៩ បាន​បង្ហាញថា ផ្ទៃដី​កៅស៊ូ​គ្រួសារ​ និង​ឯកជន​ផ​មាន​សមាមាត្រ​ជាង៥០ភាគរយ​នៃ​ផ្ទៃដី​សរុប។ រីឯ​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​វិញ​ ក៏បាន​កើនឡើង​ខ្លាំង​ណាស់ដែរ ​ហើយ​ផ្ទៃដី​កៅស៊ូ​លើដី​សម្បទាន​នេះ​រំពឹងថា​នឹងមាន​វិសាលភាព​ធំឡើងៗក្នុងពេល​ដ៏​ខ្លី​ខាងមុខ ។

ការកើនឡើង​នៃ​ផ្ទៃ​ដំណាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​ និង​ឯកជន ធ្វើឱ្យ​មានការ​លា​នុ​វត្ដ​ភាព​ដ៏​ប្រសើរ​ក្នុង​យុទ្ធសាស្ដ្រ​នៃ​ការអភិវឌ្ឍ​ន៏​ដំណាំ​កៅស៊ូ​នៅ​ក​ម្ពូ​ជា។ ប៉ុន្ដែ​បញ្ហាសំខាន់​មួយ​ដែល​មិនអាច​មើលរំលង​បាន​ ហើយ​ត្រូវធ្វើ​ការពិចារណា​ និង​មាន​វិធានការ​ជាបន្ទាន់ ​នោះ​គឺ​ការប្រើប្រាស់​រុក្ខ​សម្ភារៈ​ពូជ​ឱ្យបាន​សមស្រប​នៅក្នុង​ការដាំដុះ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​បន្ដទៀតថា យើង​បានដឹងហើយថា ​ពូជ​ជា​កក្ដា​សំខាន់ ​ក្នុង​ការជំរុញ​ ដល់​ផលិតភាព​កសិកម្ម ដូច្នេះ​ដើម្បី​បង្កើន​នូវ​ទំនុកចិត្ដដ​ល់​កសិករ និង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ​ព្រមជាមួយ​នឹង​ការកាត់បន្ថយ​ នូវ​ផលប៉ះពាល់​សេដ្ឋកិច្ច ​ដែល​បណ្ដាលមកពី​គុណភាព​អន់​ នៃ​រុក្ខ​សម្ភារៈ​ពូជ ​ដែល​បាន​ប្រើប្រាស់​នៅក្នុង​ការដាំដុះ គឺ​ការធ្វើឱ្យមាន​វិបុលភាព​នៃ​រុក្ខ​សម្ភារៈ​ពូជ​កៅស៊ូ​ ហើយ​រៀបចំ​ប្រព័ន្ធ​គ្របគ្រង​ច្បារ​ពូជ និង​វិ​ញ្ញាប​ន​កម្ម​ច្បារ ពូជ​កៅស៊ូ​គឺជា​ការងារ​មួយ​ដែលមាន​ភាពចាំបាច់​និង​អាទិភាព​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​អនាគត។

តាម​របាយ​ការ​ណ៏ ​ដែល​បាន​សិក្សា​របស់​អ្នកពិគ្រោះ​យោបល់​ទី​ភ្ងា​ក់​ងារ​បារាំង ​សម្រាប់​អភិវឌ្ឍ​ន៏ (AFD) និង​អគ្គនាយកដ្ឋាន​កៅស៊ូ​ កាលពី​ខែសីហា ​ឆ្នាំ២០០៧បាន​បង្ហាញថា មាន​បញ្ហា​ប្រឈម​ជា​យុទ្ធសាស្ដ្រសំខាន់ៗ ចំនួន២ ដែល​ក្នុងការ​អភិវឌ្ឍ​ន៏​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា ហើយ​បង្ហា​ដែលជា​អទិភាព​ក្នុងចំណោម​បញ្ហា​ប្រឈម​ជា​យុទ្ធសាស្ដ្រ​ទាំងពីរ​ ដែល​ត្រូវធ្វើ​ការកែលម្អ​នោះ គឺ​យន្ដការ​នៃ​ការធ្វើ​សុ​វុឌ្ឍិកម្ម​រុក្ខ​សម្ភារៈ​កៅស៊ូ ជាពិសេស​ចម្ការកៅស៊ូ​ខ្នាតតូច​ដែល​ដាំ​ដុះ​ដោយ​ខ្លួនឯង ។

របាយ​ការ​ណ៏​នេះ​បញ្ជាក់ថា កង្វះខាត​នៃ​ការកែលម្អ​ស្ថានភាព​វិស័យ​កៅស៊ូ​បច្ចុប្បន្ន​​ ក្នុង​រយៈពេល៣០ឆ្នាំ​ខាងមុខ​នោះ ​ប្រទេសជាតិ​អាច នឹងទទួល​រង​ការខាតបង់​ជា​មធ្យម៧៧លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយ​ផ្អែកលើ​មូលដ្ឋាន​តម្លៃ​កៅស៊ូ​ជា​មធ្យម១.៥០០ដុល្លារ​ក្នុង​មួយ​តោន ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​មាន​ប្រសា​ស​ន៏​ថា ដោយសារតែ​មូលហេតុ​ខាងលើនេះ ​និង​អនុលោម​ទៅតាម​អនុ​ក្រឹ​ត្រ​លេខ ១៥ អនក្រ.បក ចុះ​ថ្ងៃទី១៧ ខែតុលា​ ឆ្នាំ១៩៩៧ ស្ដីពី​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា ជា​គ្រឺះ​ស្ថាន​សាធារណៈ​រដ្ឋបាល ​បានជា​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ចេញ​ ជា​ប្រកាស​ស្ដីពី "ការធ្វើ​វិ​ញ្ញាប​ន​កម្ម​ច្បារ​ពូជ​កៅស៊ូ” ។

នេះ​ក្នុង​គោលបំណង​ធានា​និរន្ដ​ភាព​ ក្នុងការ​អភិរក្ស​ភាពត្រឹមត្រូវ ​នៃ​ក្លូន​កៅស៊ូ ធានា​ការផ្គត់ផ្គង់​មែក​ពូជ​ នៃ​ក្លូន​កៅស៊ូ​ចេញពី​ច្បារ​ពូជ ដែលមាន​ការទទួលស្គាល់​ដោយ​វិទ្យាស្ថាន បង្កើន​ផលិតភាព​ដំណាំ​កៅស៊ូ​ ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋ​ ទប់ស្កាត់​ការ​ក្លែងបន្លំ​ក្លូន​កៅស៊ូ​ និង​លប់បំបាត់​ការធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​ក្លូន​កៅស៊ូ ​ដែល​គ្មាន​គុណភាព​សេនេទិច ផ្ដល់​ទំនុកចិត្ដ ដ​ល់អ្ន​កដាំ​កៅស៊ូ​ក្នុងការ​វិនិយោគ អភិវឌ្ឍ​ន៏​ដំណាំ​កៅស៊ូ និង​ផលិតកម្ម កៅស៊ូ ។

ឯកឧត្ដម​បន្ដទៀតថា សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី"វិ​ញ្ញាប​នក​ម្ម​ច្បារ​ពូជ​កៅស៊ូ" ថ្ងៃនេះ ​គឺជា​កា​រប​ញ្ជូ​ញ​សារ​ ដល់​អ្នក​ដែល​ធ្វើការ​ជិតស្និទ្ធ ​ក្នុង​វិស័យ​កៅស៊ូ​ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​អំពី​ការ​អនុ​វ​ឌ្ឍ​ន៏​ខ្លឹមសារ ​នៃ​សេចក្ដីប្រកាស​ ដើម្បី​ទទួលបាន​នូវ​ការយល់ដឹង​ទូលំទូលាយ​ស្ដីពី​នីតិវិធី និង​គំរូ​បែបបទផ្សេងៗក្នុងការ​ធ្វើ​វិ​ញ្ញាប​ន​កម្ម​ច្បារ​ពូជ​កៅស៊ូ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 378

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 584

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 576

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 608

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 606

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 640

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 607

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 601

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 646

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 647

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 644

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 631

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...