ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ នៃអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០១៨ 4057

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅអគ្គនាយកដ្ឋានកៅស៊ូ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូល កាន់តំណែងមន្ត្រីរាជការនៃអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សរុបចំនួន៤៤រូប មកពីអគ្គនាយកដ្ឋានកៅស៊ូ អគ្គនាយកដ្ឋានផលិតកម្មនិងបសុព្យាបាល និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។ ចូលរួមក្នុងពិធីនោះ មានថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង និងថ្នាក់ដឹកនាំនិងមន្ត្រីរាជការអគ្គនាយកដ្ឋានកៅស៊ូ។ មានប្រសាសន៏ទៅកាន់អង្គពិធីនិងមន្ត្រីទើបតែងតាំងថ្មី ឯកឧត្តមរដ្ឋមន្ត្រីពីការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដែលនឹងឈានមកដល់ ជូនដល់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រសួងទាំងអស់ ហើយបានជម្រាបពីនីតិវិធីនៃការពិនិត្យ វាយតម្លៃតែងតាំងមន្ត្រីរាជការប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់ ស្របតាមគុណសម្បត្តិ និងសមត្ថភាពរបស់មន្ត្រីរាជការ ក៏ដូចជាបានផ្តាំផ្ញើឲ្យមន្ត្រីយើងខិតខំកែលំអ និងពង្រឹងសមត្ថភាព។ ដោយឡែក ឯកឧត្ថមរដ្ឋមន្ត្រីក៏បានលើកពីការកត់សំគាល់ស្តីពីការលំបាកដែលអនុវិស័យកៅស៊ូបានជួបប្រទះនូវការធ្លាក់ថ្លៃជ័រកៅស៊ូ ជាពិសេសក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បើទោះជាថ្មីៗនេះ តម្លៃកៅស៊ូបានងើបឡើងបន្តិចក្ដី តែយើងត្រូវប្រុងប្រយ័ត្ន និងខិតខំថែមទៀតដោយត្រូវធ្វើយ៉ាងណាឲ្យអ្នកដាំកៅស៊ូ អាចបង្កើនទិន្នផលកៅស៊ូ ដោយយកបទពិសោធន៍ដែលអគ្គនាយកដ្ឋានកៅស៊ូ បានដាំជាម៉ូដែលបញ្ចូលអនុវត្ត។ តបទៅនឹងសភាពការណ៏វិវត្ដន៍នៃអនុវិស័យកៅស៊ូ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់អគ្គនាយកដ្ឋានកៅស៊ូ៖ -ធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏កៅស៊ូ -ចុះពិនិត្យ ណែនាំដល់ក្រុមហ៊ុនដីសម្បទាន ឲ្យធ្វើរបាយការណ៍ប្រចាំខែ និងឆ្នាំ គម្រោងផែនការដាំដុះ ប្រមូលផល ហើយនិងជំរុញការបង់ថ្លៃសម្បទាន -ខិតខំប្រមូលចំណូលពីទីតាំងជួលដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន -ត្រូវសិក្សាបន្ថែមនូវ៖ ការដាំដុះថ្មី ការថែទាំកូនកៅស៊ូ ការពង្រីកទីតាំងស្ថានីយ៍ពិសោធន៍ និងធ្វើបង្ហាញ ការពង្រីកនិងរក្សាទុករុក្ខសម្ភារៈ ច្បារពូជ ដោយសហការជិតស្និទ្ធជាមួយអង្គការដៃគូ -ជំរុញចងក្រងសហគមន៍កៅស៊ូគ្រួសារដើម្បីឲ្យពួកគាត់អាចការពារផលប្រយោជន៍ និងឈានចូលទីផ្សារ -បន្តបើកវគ្គបណ្ដុះបណ្ដាលឲ្យបានច្រើនដល់កសិករលើការដាំដុះកៅស៊ូ ដំណាំចន្លោះរង ការប្រមូលផល កែច្នៃ វេចខ្ចប់ទុកដាក់… -ជំរុញអភិវឌ្ឍកៅស៊ូធម្មជាតិកម្ពុជាឲ្យបានច្រើនប្រកបដោយគុណភាពថែមទៀត -ពង្រឹងសមត្ថភាពអង្គភាពចំណុះ និងជួយពង្រឹងសមត្ថភាពមន្ត្រីការិយាល័យអភិវឌ្ឍន៍នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ អង្គភាពដទៃទៀតក៏ត្រូវចុះជួយមន្ទីរក្នុងការពង្រឹងសមត្ថភាពទៅតាមជំនាញរបស់ខ្លួន។ -ពង្រឹងការងារគ្រប់គ្រងឲ្យមានប្រសិទ្ធភាព ប្រកបដោយសាមគ្គីភាពរឹងមាំ ក៏ដូចជាខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឲ្យបង្កើតគណៈកម្មការ ដើម្បីរៀបចំកសិដ្ឋានកសិកម្មចម្រុះដោយមានការចូលរួមពីអង្គភាពអនុវិស័យព្រៃឈើ ជលផល ផលិតកម្មសត្វ ដំណាំកសិកម្ម និងកៅស៊ូ។ កសិដ្ឋាននេះក៏នឹងផ្តល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីរាជការ និងនិស្សិតដើម្បីធ្វើកម្មសិក្សាក្រេបយកចំណេះដឹង។

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 334

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 360

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 592

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 625

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 661

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 939

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 937

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 928

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1094

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1136

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1186

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...