ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន អ៊ិនវេស្កូ ហូលឌីង ខូ អិលធីឌី ដើម្បីរាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារ «ពានរង្វាន់ត្នោតមាស» របស់មូលនិធិគីណាល់ ================================= នៅព្រឹកថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលជួបក្រុមហ៊ុនអ៊ិនវេស្កូ ហូលឌីង ខូ អិលធីឌី ដើម្បីស្ដាប់អំពីសកម្មភាព និងលទ្ធផលការងារ «ពានរង្វាន់ត្នោតមាស» របស់មូលនិធិគីណាល់។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះការផ្ដួចផ្ដើមរបស់មូលនិធិគីណាល់ និងស្នើឱ្យបន្តរៀបចំការប្រកួតប្រជែងបន្តទៀត ដោយពង្រីកប្រធានបទឱ្យកាន់តែទូលំទូលាយលើសពីកសិផលបន្លែនិងផ្លែឈើ និងបើអាចទៅរួច គួរដាក់បញ្ចូលការប្រកួតការកែច្នៃប្រហុក ផ្អក ទៅកាន់គ្រឺះស្ថានអប់រំ ដោយបំផុសគំនិតឱ្យមានការចូលរួមពីសំណាក់មជ្ឈដ្ឋានទាំងអស់ រាប់ចាប់តាំងពីសិស្ស និស្សិត និងសារធរណៈជនទូទៅ។ សូមបញ្ជាក់ផងដែរថា មូលនិធិគីណាល់បានបង្កើតការប្រកួតប្រជែងតាំងពី២០១៨ ដើម្បីជួយអភិវឌ្ឍផលិតផលកសិកម្មប្រទេសកម្ពុជា ជាពិសេសគឺផ្តោតសំខាន់ទៅលើការគាំទ្រគំនិតស្រាវជ្រាវរបស់និស្សិតដែលសិក្សាផ្នែកកសិកម្ម។ មូលនិធិ គីណាល់ បានផ្តល់ឱកាសដល់និសិត្សកម្ពុជាទូទាំងប្រទេស ចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពក្រោមប្រធានបទផ្សេងៗគ្នាទៅតាមឆ្នាំនីមួយៗ៕