ការ​ផ្សង​ប្រផ្នូល​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័លពោត​និង​សណ្តែក​ទទួលបាន​ផល​ល្អ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4581

ល​ទ្ឋ​ផល​នៃ​ការ​ផ្សង​ប្រ​ផ្នូរ ​តាមរយៈ​គោ​ឧសភរាជ ឲ្យ​បរិភោគ​នូវក្នុង​ព្រៈ​រាជពិធី​តម្រា​ពី​បរម​បុរាណ​ នៅក្នុង​ឆ្នាំ២០១១នេះ​បាន​បង្ហាញថា ពោត​និង​សណ្តែក​ក្នុងឆ្នាំនេះ​ នឹង​ទទួលបាន​ផល​ល្អ។ បន្ទាប់ពី​ការ​ភ្ជួរ​រាស់ និង​សាបព្រោះ ពោត សណ្តែក ល្ង ជា​និមិត្តរូប​ ចំនួន៣ជុំ​នៅ​វាល​ព្រះមេរុ​រួចមក ក្រុម​អ្នករៀបចំ​ពី​ធី​បាន​ដឹកគោ​ឧសភរាជ (គោបា​របស់​ព្រះមហាក្សត្រ) ចំនួន២ ឲ្យ​បិ​ភោគ​វត្ថុ​ទាំង៧យ៉ាង​រួមមាន ស្រូវ ពោត​សណ្តែក ល្ង ស្មៅ ទឹក និង​ស្រា។

ល​ទ្ឋ​ផល​នៃ​ការ​ផ្សង​ប្រផ្នូល​ ត្រូវបាន​អាចារ្យ​ចាត់ចែង​កម្មវិធី​ថ្វាយ និង​ជម្រាបជូន​អង្គពិធី​ថា​គោ​ឧសភរាជ​បាន​បិ​ភោគ ១- ពោត​ក្នុងឆ្នាំនេះ​ទទួលបាន​ផល​ល្អប្រសើរ។ ២- សណ្តែក​ឆ្នាំនេះ​ទទួលផល​បាន​បង្គួរ ​និង ៣- ស្មៅ បានសេចក្តីថា ឆ្នាំនេះ​កម្លាំង​អូស​ទាំងឡាយ​ដូចជា​គោ​សេះ និង​ក្របី​នឹងត្រូវ​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​បន្តិចបន្តួច។

ជាមួយនឹង​ការ​ប្រ​មូលល​ទ្ឋ​ផល​ទៅ​ប្រផ្នូល​ដូច​ច្នេះ អាចារ្យ​បុរោហិត​ បានលើកឡើង​ថា នេះ​គឺជា​ការ​ជារ​ផ្សង​ប្រផ្នូល ​ទៅតាម​ទំនៀមទម្លាប់​ព្រះ​នង្គ័ល​ ដែលមាន​តាំងពី​បុរាណកាល​មក​ប៉ុ​ណ្តោះ ក៏ដូចជា​ការប្រកាស​ថា រដូវ​វប្ប​បង្គ​ល​ចូលមក​ដល់​ហើយ។ ដូ​ច្នេះ​សួ​ម​ប្រជាកសិករ​ត្រៀមលក្ខណៈ​សម្បត្តិ ​ប្រុងប្រៀប​រៀបចំ​ការងារ​ប​ង្ក​បង្កើន​ផល ​ឲ្យ​បានទទួល​នូវ​ទិន្នផល​ខ្ពស់ ដើម្បី​ស្ទួយ​កម្រិតជីវភាព​បានល្អ​ប្រពៃ។

សូម​បញ្ជក់​ថា ការ​ព្យាករ​ណ៏​បែបនេះ​ បាន​ធ្វើឡើង​ដោយសារតែ​គោ​ឧសភា​រាជ​ បាន​បិ​ភោគ​តែ​ពោត​ច្រើនជាងគេ​ បន្ទាប់មក​ស​ណ្តែ​ត និង​ស្មៅ ។ ក្រៅពីនោះ​គោ​ឧសភរាជ ​មិនបាន​បរិភោគ​ស្រូវ ល្ង និង​ផឹកទឹក​ឬ​ស្រា​ឡើយ។ ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នា​ ថ្ងៃ៤រោច ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​សៅ​រ៏​ ទី២១ ឧសភា​ឆ្នាំ២០១១នេះ បាន​ប្រារ​ព្ឋ​ឡើង​ដោយមាន ឯកឧត្តម​សាយ ឈុំ អនុប្រធាន​ទី២រដ្ឋសភា និង​ជា​សមាជិកសភា​មណ្ឌល​ខេត្តកំពង់ស្ពឺ​ ធ្វើជា​ស្តេច​មាឃ។ រីឯ​លោកជំទាវ ​កែ ចន្ទ​មុនី​ សមាជិក​រដ្ឋសភា​មណ្ឌល​កំពង់ឆ្នាំង​ ត្រូវបាន​ជ្រើសតាំង​ជា​ព្រះ​មេ​ហួ។

ព្រះ​រាជពិធី​ប្រចាំ​ឆ្នាំនេះ​ បាន​ប្រារ​ព្ឋ​ឡើង​ក្រោម​ព្រះរាជាធិបតីភាព​ របស់​ព្រះបរមនាថ​នរោត្តម​សីហមុនី ព្រមទាំង​ប្រធានរដ្ឋសភា​ សម្តេច​ហេង សំរិន  ថ្នាក់ដឹកនាំ​សមាជិក​ព្រឹ​ទ្ឋ​សភា​រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំង​ប្រជាពលរដ្ឋ​សិក្សា​នុ​សិស្ស និង​កម្លាំង​នគរបាល​ជាច្រើនរូប។ ក៏ប៉ុន្តែ​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នោះ​ មិនមាន​វត្តមាន​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​ និង​ជាស៊ីម ប្រធាន​ព្រឹ​ទ្ឋ​សភា​ឡើយ។

កាលពី​ឆ្នាំមុន ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ​ត្រូវបាន​ប្រ​រ​ព្ឋ​ធ្វើ​នៅ​ទី​លានជល់ដំរី ខេត្តសៀមរាប ដោយមាន​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​វ​ជ្ជ​រ៉ាវ​ឌ្ឍ និង​ព្រះអង្គម្ចាស់​ក្ស​ត្រី​ន​រោ​ត្ត​រស្មី​ផ​នី​តា ជា​ស្តេច​មាឃ និង​ព្រះ​មេ​ហូ។ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ ត្រូ​វបានរៀបចំ​ប្រារ​ព្ឋ​ឡើង​អធិកអធម​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ៤រោច  ខែ​ពិសាខ។ ព្រះរាជ​ពិធី​នេះ​ជា​ពិធី​មង្គល​មួយ ​ដែល​ព្រះ​ករុណ​ព្រះមហាក្សត្រ​ចាត់ទុកថា ជាការ​ចាប់ផ្តើម​ប្រក​ក់​ប្រ​សិ​ទ្ឋ​ ឲ្យ​ដល់​ប្រជាកសិករ​ក្នុងការ​ធ្វើស្រែ​ចំការ​ នូវ​រដូវវស្សា​ឲ្យ​ទទួលបាន​ទិន្នផល។

សម្រាប់​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ នៅ​វាល​ព្រះ​ស្រែ​ក្នុង​វាល​ព្រះមេរុ ក៏មាន​ការតាំង​បង្ហាញ​ពិ​ព័រ​ណ៏​កសិករ​ ដែល​បានដាក់​បង្ហាញ​ផលិតផល​កសិកម្ម និង​ឧស្សាហកម្ម ព្រមទាំង​ផល និង​អនុផល​ព្រៃឈើ​របស់​ប្រជាកសិករ​តាម​បណ្តា២៤ខេត្ត-រាជ-ធានី​ផងដែរ៕

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 302

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 319

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 589

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 930

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 921

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 909

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1075

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1120

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1166

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...