Other News
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំនៅស្រុកអូរជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជំនួបសំណេះសំណាលនេះ គឺដើម្បីពិភាក្សាពីសក្ដានុពលនៃតំបន់នីមួយៗ ការពង្រឹងការប្រមូលទិន្នន័យទីផ្សារស្រូវ និងការជួយដោះស្រាយការកកស្ទះដើម្បីរក្សាលំហូរទីផ្សាររបស់ប្រជាកសិករ៕