ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើផលប៉ះពាល់ដំណាំស្រូវដោយគ្រោះរាំងស្ងួត និងត្រៀមបម្រុងឆ្លើយតបបញ្ចេញគ្រាប់ពូជ

ចេញ​ផ្សាយ​ ៥ សីហា ២០២៦ 1126

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីបញ្ហាប្រឈមលើការលូតលាស់ដំណាំស្រូវ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ទាំង២៥។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោក កញ្ញា អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកានៃ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម ព្រមទាំងលោក លោកស្រី ប្រធាន ប្រធានស្តីទី អនុប្រធានទទួលបន្ទុករួម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត។
ឯកឧត្តមរដ្ឋលេខាធិការបានគូសញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដូចជា ទី១.ពិនិត្យ និងវាយតម្លៃជាក់ស្តែងពីកម្រិតប៉ះពាល់ដល់ទិន្នផលស្រូវ និងការស្តារឡើងវិញ បន្ទាប់ពីមានអន្តរាគមន៍បូមទឹកសង្គ្រោះ និងមានភ្លៀងធ្លាក់រាយបាយ។ ទី២.ការត្រៀមបម្រុងឆ្លើយតបគ្រាប់ពូជស្រូវ ពូជបន្លែ និងដំណាំរួមផ្សំ ព្រមទាំងមធ្យោបាយ សម្ភារអន្តរាគមន៍ សម្រាប់ឆ្លើយតបពេលមានគ្រោះធម្មជាតិ ឬការផ្ទុះរាលដាលនៃជំងឺ និងសត្វល្អិតចង្រៃ។ ទី៣.បន្តចាក់វ៉ាក់សាំងបង្ការជំងឺសត្វ ធ្វើអនាម័យ ព្យាបាល និងត្រៀមវិធានការអន្តរាគមន៍លើជំងឺឆ្លងសត្វ  និងទី៤.ពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីវាយតម្លៃការខូចខាត និងត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយលើវិស័យកសិកម្មឱ្យបានទាន់ពេលវេលា៕ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១១ សីហា ២០២៦ 177

កម្ពុជាទទួលអ្នកជំនាញមកពី ៥ប្រទេស ចូលរួមសិក្ខាសាលា​ពិគ្រោះ​​យោបល់ ស្ដីពី «ការរៀបចំគោលការណ៍ណែនាំថ្នាក់​តំបន់ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិរក្សជីវចម្រុះជលផល​ទន្លេមេគង្គ»

នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើម​ដំណើរ​ការ​សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពី «ការរៀបចំ​គោល​ការណ៍ណែនាំថ្នាក់តំបន់...
ចេញ​ផ្សាយ​ ១១ សីហា ២០២៦ 426

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលសណ្តែកកួរចំនួន ១៧០គីឡូក្រាម ឪឡឹកទុំក្រហមចំនួន ៥០០គីឡូក្រាម ត្រីអណ្តែងចំនួន ១១០គីឡូក្រាម និងស៊ុតទាចំនួន ៤០០គ្រាប់ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលសណ្តែកកួរចំនួន ១៧០គីឡូក្រាម...
ចេញ​ផ្សាយ​ ១១ សីហា ២០២៦ 417

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងបណ្ឌិត្យសភាវិទ្យាផ្លូវសូត្រហៃគូ​ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​ ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវសម្រាប់ភាពធន់​ និងការអភិវឌ្ឍន៍ច្រវាក់ផ្គត់ផ្គង់កសិកម្ម

នារសៀលថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ​ គី​ ច័ន្ទរំដួល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោក​ QIU WENXU នាយកប្រតិបត្តិ​ និងជាអនុប្រធាននៃបណ្ឌិត្យសភាផ្លូវសូត្រហៃគូ​...
ចេញ​ផ្សាយ​ ១១ សីហា ២០២៦ 441

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីផលិតកម្មកសិកម្មវិលជុំ នៅខេត្តព្រះវិហារ

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១០ សីហា ២០២៦ 686

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសហុងគ្រី​ រដ្ឋាភិបាលសាធារណរដ្ឋឆែក​ និងសហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសហុងគ្រី​...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 861

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ជម្រាបប្រាប់គណៈប្រតិភូនាវាសន្តិភាពមេគង្គ-ឡានឆាង ថា៖ «សន្តិភាព ជាគ្រឹះដ៏សំខាន់នៃការអភិរក្សសត្វផ្សោតនៅកម្ពុជា»

នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ នៃ «គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 870

ស្រូវរងផលប៉ះពាល់នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បានស្តារឡើងវិញក្រោយពីក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ​អន្តរាគមន៍បូមទឹកសង្គ្រោះ

នៅថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ​មាន​ការអមដំណើរពី ឯកឧត្តម សុខ វិសាល ព្រមទាំងថ្នាក់ដឹកនាំ...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 890

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែ ជូនដល់ប្រជាពលរដ្ឋភៀសសឹកនិងសិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 811

កិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 1020

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលក់-ទិញផលិតផលកសិកម្មសរីរាង្គ នៅខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមជាមួយឯកឧត្តមអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន ព្រមទាំងប្រជាកសិករ...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 1002

ស្រូវរបស់ប្រជាកសិករ នៅស្រុកព្រះ​នេត្រព្រះ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានអន្តរាគមន៍​សង្គ្រោះ ​​ស្តារ​បានឡើង​វិញស្ទើរទាំងស្រុង

នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុ​រដ្ឋលេខាធិការ អមដំណើរដោយលោកស្រី អន ស៊ីថា ប្រធាន​ស្តីទី​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីបច្ចេកទេស...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 976

«គម្រោងមេគង្គរីកចម្រើន» ពង្រឹងភាពធន់នឹងការប្រែប្រួល​អាកាស​​ធាតុ និងលើកកម្ពស់ជីវភាពសហគមន៍ជនជាតិភាគតិច នៅខេត្តរតនគិរី និងមណ្ឌលគិរី

នៅថ្ងៃទី៥–៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «សិក្ខាសាលាឆ្លុះ​បញ្ចាំង​ការ​សហការគ្នារវាងមន្ត្រីកសិកម្មឃុំ...