Other News
សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែសុវត្ថិភាពចំនួន២២០តោន សម្រាប់រយៈពេល៦ខែ ទៅកាន់ ក្រុមហ៊ុន ហ៊ុយ យន់ ក្នុងទំហំទឹកប្រាក់ជាង៣០០លានរៀល ស្មើនឹងតម្លៃជាមធ្យម ១៥០០៛ ក្នុងមួយគីឡូក្រាម ស្របពេលដែលបន្លែនៅក្រៅសហគមន៍ក្នុងពេលបច្ចុប្បន្ន មានតម្លៃត្រឹមតែ ៣០០៛/គីឡូក្រាម តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលសហគមន៍កសិកម្មទំនើបរបស់យើងបានចុះហត្ថលេខាលើការធ្វើផលិតកម្មបន្លែតាមកិច្ចសន្យាក្នុងតម្លៃថេរមួយ បន្ទាប់ពីបានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែសុវត្ថិភាពរយៈពេលមួយឆ្នាំជូនដល់ក្រុមហ៊ុនត្រូភីខេម កាលពីពេលកន្លងទៅ។ ជាមួយនឹងការចុះកិច្ចសន្យាលើកនេះ ផលិតកម្មបន្លែទាំងអស់របស់សហគមន៍នឹងត្រូវបានធានាទិញដោយទីផ្សារក្នុងតម្លៃកំណត់ច្បាស់លាស់ ដែលអាចការពារសមាជិកសហគមន៍ពីហានិភ័យទីផ្សារ និងផ្តល់ភាពជឿជាក់លើទទួលបានប្រាក់ចំណេញផងដែរ៕