Other News
អបអរសាទរដល់សហគមន៍កសិកម្មទំនើបយើង! ក្រោមការសម្របសម្រួលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានចុះកិច្ចសន្យាទិញស្រូវស្រង៉ែជាង ៣០០០០តោន ពីសហគមន៍កសិកម្មទំនើបចំនួន៦ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងតម្លៃចន្លោះពី៩៥០៛-១០៥០៛ ក្នុងមួយគីឡូក្រាម។ ក្រសួងនឹងបន្តជ្រោមជ្រែងការស្ដារមកវិញរបស់ប្រជាកសិករយើង តាមរយៈការចងក្រងសហគមន៍កសិកម្មទំនើប និងការសម្របសម្រួលផលិតកម្មតាមការចុះកិច្ចសន្យាលក់ទុកមុន ដើម្បីជួយកាត់បន្ថយថ្លៃដើម ហើយធានាតម្លៃនិងទីផ្សារទុកមុន៕