ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានជួបប្រជុំពិភាក្សាការងារជាមួយ អគ្គនាយកដ្ឋានកិច្ចការសមុទ្រនិងនេសាទ នៃសភាពអឺរ៉ុប

ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០១៨ 4098

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងសហការីបានជួបប្រជុំពិភាក្សាការងារជាមួយអគ្គនាយកដ្ឋាន កិច្ចការសមុទ្រនិងនេសាទ នៃសភាពអឺរ៉ុប នៅទីក្រុងប្រូសសែល ដើម្បីពិនិត្យមើលពីសុឆន្ទៈ និងលទ្ធភាពរបស់កម្ពុជាក្នុងការចូលរួមសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់នៅដែននេសាទសមុទ្រអន្តរជាតិ ដែលមិនមានរបាយការណ៍ និងមិនគោរពច្បាប់ ជាពិសេសទាក់ទងទៅនឹង កប៉ាល់ ដែលបានបង្ហូតទង់ជាតិកម្ពុជាហើយបាននេសាទទៅក្នុងដែនអភិរក្សនេសាទសមុទ្រខ្ពស់អន្តរជាតិ ជាមួយ នឹងការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលនៅឆ្នាំ២០១៥ កន្លង ក្នុងការបញ្ចប់កិច្ចសន្យារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន COSMOS GROUP ដែលបានចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកាលពីថ្ងៃទី៣ខែមករា ឆ្នាំ២០០៣ ជាអ្នកផ្តល់សេវាចុះបញ្ជីនាវាសញ្ជាតិកម្ពុជា ។ ការពិភាក្សានេះបានផ្តោតទៅលើជាចំបង៖

1) វឌ្ឍនៈភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យជលផលនៅកម្ពុជា

2) ត្រួតពិនិត្យទៅលើផែនការសកម្មភាពរបស់កម្ពុជា ដែលមានកតព្វកិច្ចឆ្លើយតបទៅនឹងការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់នៅដែននេសាទសមុទ្រអន្តរជាតិ មិនមានរបាយការណ៍ និងមិនគោរពច្បាប់

3) ការពិភាក្សាទៅលើការគាំទ្រហិរញ្ញប្បទានរបស់សភាពអឺរ៉ុប លើការគ្របគ្រងដែននេសាទទឹកសាប និងសមុទ្រកម្ពុជា ជាមួយនឹងពង្រីកចិញ្ចឹមត្រីរបស់សហគមន៍នេសាទ ហើយ និងការចិញ្ចឹមសត្វនៅកម្ពុជា និងការធ្វើកំណែទម្រង់ជលផល និងការធ្វើវិសោធនកម្មច្បាប់ជលផល ឆ្លើយតបទៅនឹងអនុសញ្ញាអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់នៅដែននេសាទសមុទ្រអន្តរជាតិ មិនមានរបាយការណ៍ និងមិនគោរពច្បាប់ ។ សូមបញ្ជាក់ថា ក្រោយពីបានពិភាក្សាយ៉ាងលម្អិតមក គាគីខាងសហភាពអឺរ៉ុប ទទួលយកនិងគាំទ្រផែនការសកម្មភាពរបស់ក្រសួង និងសន្យាថានឹងបន្តខិតខំប្រឹងប្រែងជួយដល់កម្ពុជាទាំងបច្ចេកទេស ទាំងផ្លូវច្បាប់ និងផ្តល់ហិរញ្ញប្បទានឥតសំណង ដល់ការអនុវត្តគម្រោងនាពេលខាងមុខ ។ ចំពោះទំហំនៃការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់សភាពអឺរ៉ុបនឹងធ្វើការពិភាក្សាលំអិតនៅវេលាព្រឹកថ្ងៃស្អែកទៀត លើអនុវិស័យជលផល សុខភាពសត្វនិងផលិតកម្មសត្វ ។

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 334

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 364

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 592

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 625

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 661

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 939

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 938

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 928

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1095

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1136

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1186

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...