ឯកឧត្តម គឹម សុន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងគំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធ QR-Code នៅលើស្លាកសញ្ញាថ្នាំកសិកម្ម។

ចេញ​ផ្សាយ​ ២០ ធ្នូ ២០២២ 17861

ព្រឹកថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋាននីតិកម្មកសិកម្ម សហការណ៍ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ក្រោមជំនួយឧបត្ថម្ភថវិកាពីអង្គការ (FAO) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងគំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធ QR-Code នៅលើស្លាកសញ្ញាថ្នាំកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ។                          

សិក្ខាសាលាដែលរៀបចំឡើង គឺមានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ លើការអនុវត្តការតម្រូវបមាណីយសម្រាប់ថ្នាំកសិកម្ម នៅក្នុងគ្រប់សកម្មភាពពាក់ព័ន្ធនឹងផលិតផលនេះ ជាពិសេស ផ្ដល់ឱ្យអ្នកលក់ដុំលក់រាយថ្នាំកសិកម្ម ទទួលបានការយល់ដឹងដូចខាងក្រោម៖  

ទី១-យល់ដឹងអំពីបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានលក្ខណៈជាបទបញ្ជាគតិយុត្ត បង្ខំឱ្យអនុវត្ត ដើម្បីបញ្ជៀសហានិភ័យដែលបង្កដោយការប្រើថ្នាំកសិកម្មពុំមានស្លាកសញ្ញាព័ត៌មាន ស្របតាមការតម្រូវបមាណីយដើម្បីផលប្រយោជន៍របស់កសិករ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយ ធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពស្បៀង សុខភាពសាធារណៈ និងនិរន្តរភាពនៃបរិស្ថាន។  

ទី២-ផ្ដល់ចំណេះដឹងបន្ថែមផ្នែកវិធានបច្ចេកទេសពាក់ព័ន្ធនឹងស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្ម ឱ្យមាន ការយល់ច្បាស់ទៅលើព័ត៌មានបច្ចេកទេស និងរូបសញ្ញា-និមិត្តសញ្ញានៅលើស្លាកសញ្ញាព័ត៌មាន នៃផលិតផលថ្នាំកសិកម្ម។

ទី៣-ធានាអោយផលិតផលថ្នាំកសិកម្មដែលបានផ្តល់សុពលភាព ផ្គត់ផ្គង់ចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាអោយមានគុណភាព និងប្រសិទ្ធភាពសម្រាប់កសិករទិញយកទៅប្រើប្រាស់ក្នុងផលិតកម្មកសិកម្ម។

ទី៤-ពង្រឹងចំណេះដឹង និងសម្ថភាពដល់មន្ត្រីនាយកដ្ឋាននីតិកម្មកសិកម្ម ក្នុងការបញ្ចូលទិន្នន័យក្នុងការអធិការកិច្ចដែលមានភាពងាយស្រួលក្នុងការពិនិត្យមើលប្រវត្តិ និងទិន្នន័យរបស់ក្រុមហ៊ុនបានច្បាស់លាស់។

ប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និង គំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម ត្រូវបានបង្កើតឡើងក្រោមការគាំទ្រ ទាំងបច្ចេកទេស និង ថវិកាពីអង្គការ( FAO) និង កម្មវិធីខ្សែច្រវ៉ាក់ តម្លៃកសិកម្ម កម្ពុជា-អូស្រ្តាលី ដំណាក់កាលទី២ (CAVACII) នៅក្នុង ឆ្នាំ២០១៨។ នៅឆ្នាំដើម ២០២១ កម្មវិធីខ្សែច្រវ៉ាក់ CAVACII បានបន្តគាំទ្រដល់នាយកដ្ឋាននីតិកម្មកសិកម្ម ក្នុងការអភិវឌ្ឈន៍ ប្រព័ន្ធ QR Code នេះឡើងដើម្បីពង្រឺងគុណភាពព័ត៌មាន នៅលើស្លាកសញ្ញាថ្នាំកសិកម្ម។                                                                                       

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៥ 166

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចលើគម្រោង “បង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើតបឹងទន្លេសាប”

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូ រួមមាន ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 205

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលេីសំណេីសុំកិច្ចសហការសិក្សាស្រាវជ្រាវការចិញ្ចឹមគោ របស់ក្រុមហ៊ុន​ អាយ7 រ៉េនច៍​ (ខេមបូឌា​) ឯ.ក

នៅព្រឹកថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលេីសំណេីសុំកិច្ចសហការសិក្សាស្រាវជ្រាវការចិញ្ចឹមគោសាច់​...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 188

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីដំណើរការផលិតជីគីមី​ និងជីសរីរាង្គ

នៅព្រឹកថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីដំណើរការផលិតជីគីមី​ និងជីសរីរាង្គ​...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 281

សារលិខិតថ្វាយព្រះពរ របស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតថ្វាយព្រះពរ របស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមក្រាបបង្គំទូលថ្វាយ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 357

សេចក្ដីព្រាងច្បាប់ស្ដីពីជលផល ទទួលបានការឯកភាពពីគណៈកម្មការទី៣ នៃរដ្ឋសភា និងសម្រេចបញ្ជូនបន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យទៅតាមនីតិវិធី

នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញជួបប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីជលផល។...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 216

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពីជលផល

នៅព្រឹកថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពីជលផល​...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 216

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញចូលរួមប្រារព្ធពិធីបើកការដ្ឋាន ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងលូ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចាត់តាំងពី ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៥ 462

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡឹក សុធារ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការអនុវត្តន៍កម្មវិធីផ្តល់អាហារតាមសាលារៀននៅក្នុងស្រុកចំនួនពីរ នៃខេត្តឧត្តរមានជ័យ

នៅថ្ងៃទី ៨-៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ ដែលមានតំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ០៩ ឧសភា ២០២៥ 525

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំវេទិកាសាធារណៈ នៅ​ឃុំព្រះ​នេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំវេទិកាសាធារណៈ នៅឃុំព្រះ​នេត្រព្រះ ស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ០៨ ឧសភា ២០២៥ 868

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញជាអធិបតីភាពក្នុង​វគ្គបណ្តុះ​បណ្តាល​ស្តីពី «ការអនុវត្តន៍កសិកម្មវៃឆ្លាត ដើម្បីអាហារូបត្ថម្ភ» ដល់មន្ត្រីកសិកម្មឃុំ ខេត្តកំពង់ធំ

នៅថ្ងៃទី៧-ទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម​​រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុង​វគ្គបណ្តុះបណ្តាល​ស្តីពី «ការអនុវត្តន៍កសិកម្មវៃឆ្លាត...
ចេញ​ផ្សាយ​ ០៨ ឧសភា ២០២៥ 568

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦២​ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ០៨ ឧសភា ២០២៥ 552

ឯកឧត្តម​ ឡោ​ រស្មី​ បេីកវគ្គបណ្តុះបណ្តាល អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ជី-ថ្នាំកសិកម្មនៅខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ជី​...