ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 297

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានអញ្ជើញជាអធិបតីសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោល​នយោបាយ​​អាទិភាព​ទី៥ ស្តីពីការប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលចំនួន ១០០លាន​ដុល្លារ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និង​រក្សាលំនឹងកសិផល​ នៅខេត្តពោធិ៍សាត់។ 
កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង,​ មន្រ្តីជំនាញ,​ ថ្នាក់ដឹកនាំខេត្ត,​ មន្ទីរពាក់ព័ន្ធ,​ រដ្ឋបាលក្រុង-ស្រុក,​ តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​,​ ម្ចាស់រោងម៉ាស៊ីន​កិនស្រូវ​,​ មន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្មមួយចំនួនក្នុងខេត្តផងដែរ។ 
អង្គសិក្ខាសាលា​បានវាយតម្លៃខ្ពស់ចំពោះកិច្ចអន្តរាគមន៍ចំនួន៥លើកកន្លងមក​ ក្នុងឆ្នាំ២០២៤-២០២៥​ តាមរយៈការ​បញ្ចេញកញ្ចប់ឥណទានការប្រាក់ទាបជាបន្តបន្ទាប់​ ដែលបានជួយឱ្យរោងម៉ាស៊ីនកិនស្រូវជាច្រេីន​នៅតាមបណ្តាខេត្តគោលដៅសំខាន់ៗ​ បង្កើនសមត្ថភាពទិញស្រូវពីបងប្អូនកសិករកាន់តែច្រើនថែមទៀត បន្ថែមពីលើទុនបង្វិលដែលមាន នៅរដូវសម្រុកប្រមូលផលដែលជួយឱ្យមានរំហូរនៃការចុះទិញស្រូវមានដល់គ្រប់ទិសទី ជាពិសេស​ នៅទីតាំងដែលមិនសូវមានឈ្មួញចុះទិញ​ និងជួយឱ្យប្រជាកសិករទទួល​បានតម្លៃកាន់តែល្អប្រសើរ​ និងប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ 
ម្ចាស់រោងម៉ាស៊ីនដែលធ្លាប់ទទួលបាន​កម្ចីឥណទានកន្លងមក​ បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបង្កើតឱ្យមានកញ្ចប់ហិរញ្ញប្បទានការប្រាក់ទាបនេះ​ ដើម្បីជួយគាំទ្រដល់រោងម៉ាស៊ីនដែលត្រូវការទុនបន្ថែម​ដើម្បីប្រមូលទិញស្រូវពីកសិករបានទាន់ពេលវេលា​,​ គាំទ្រដល់ការកែច្នៃ​,​ បង្កើនតម្លៃបន្ថែម​,​ គាំទ្រដល់អនុវិស័យចិញ្ចឹមសត្វ,​ បង្កើតការងារក្នុងស្រុក​,​ លើក​ស្ទួយសេដ្ឋកិច្ចជនបទ​, លើកកម្ពស់ជីវភាពប្រជាកសិករ​ និងជួយជំរុញការ​នាំចេញអង្ករកម្ពុជា​។ 
សូមបញ្ជាក់ថា​ ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មនេះ​ គឺជាយន្តការអន្តរក្រសួង​ ដឹកនាំដោយក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដោយមានធនាគាអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ជាអ្នកអនុវត្តការងារវាយតម្លៃផ្តល់ឥណទាន​,​ បញ្ចេញឥណទាន​ និងប្រមូលឥណទានត្រឡប់មកវិញឱ្យបានទាន់ពេលវេលា​។ 
ទន្ទឹមនឹងការផ្សព្វផ្សាយនេះ​ អង្គសិក្ខាសាលាក៏បានពិភាក្សាអំពីកត្តាដែលអាចជះឥទ្ធិពលដល់តម្លៃស្រូវ និងរិះរកយុទ្ធវិធីថ្មីៗ​ដេីម្បីជួយរក្សាលំនឹងថ្លៃស្រូវជូនបងប្អូនប្រជាកសិករឱ្យកាន់តែល្អប្រសើរ​។ ឯកឧត្តមរដ្ឋលេខាធិការ​ គង់​ ច័ន្ទវាសនា​ បានថ្លែងអំណរគុណដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់​ សម្រាប់កិច្ចសហការ​ល្អកន្លងមក​ និងបានសំណូមពរដល់ម្ចាស់រោងម៉ាសុីន​ និងឈ្មួញទិញស្រូវ​ ឱ្យបន្តទិញស្រូវពីប្រជាកសិករឱ្យអស់លទ្ធភាព​ និងក្នុងតម្លៃសមរម្យ ដើម្បីជួយកសិករឱ្យទទួល បានប្រាក់ចំណេញ និងមានកម្លាំងចិត្តបន្តមុខរបរ​កសិកម្ម។ 
ក្រោយបញ្ចប់សិក្ខាសាលា ឯកឧត្តម គង់ ច័ន្ទវាសនា បានដឹកនាំក្រុមការងារចុះតាម​រោងម៉ាស៊ីនមួយចំនួនក្នុងខេត្ត ដើម្បីពិនិត្យជាក់ស្តែង​ និងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែម​ទៀត សំដៅបង្កើនការជួយគាំទ្រដល់បងប្អូនកសិករ៕

Other News
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 298

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 294

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 601

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 552

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 552

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 512

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 579

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 601

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 579

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 569

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 548

«សមរភូមិក្រោយ គាំទ្រសមរភូមិមុខ» ស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនការពារព្រំដែន

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ខាងមុខនេះ គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះសួរសុខទុក្ខ និងរឹតចំណង...