Other News
នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានដើម្បីពិនិត្យវាយតម្លៃសមិទ្ធផលការងារ និងទិសដៅការងារបន្ត នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់នាពេលកន្លងមក។ លោកជំទាវ បានបញ្ជាក់បន្ថែមថា ការងារព័ត៌មាន គឺជាការងារដែលមិនមានពេលសម្រាក គ្មានសៅរ៍ឬអាទិត្យនោះទេ។ ក្រុមការងារព័ត៌មានត្រូវធ្វើការសឹងគ្រប់ពេលដែលចាំបាច់។
សម្រាប់លោកជំទាវ ការចូលរួមចំណែក និងសាមគ្គីភាពរបស់ក្រុមការងារ គឺជាកត្តាចម្បងដែលជំរុញឱ្យការងារព័ត៌មាននៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានជោគជ័យ និងផ្តល់ព័ត៌មានបានទាន់ពេលវេលាដល់ប្រជាពលរដ្ឋ៕