ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ស្តីពី "ការបង្កើតអង្គការបណ្តាញអន្តរ ជាតិសម្រាប់ឫស្សី និងផ្តៅ"

ចេញ​ផ្សាយ​ ២៧ មិថុនា ២០១៩ 2858

នាព្រឹកថ្ងៃអង្គារ ០៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ស្តីពី "ការបង្កើតអង្គការបណ្តាញអន្តរ ជាតិសម្រាប់ឫស្សី និងផ្តៅ" នៅវិមានព្រឹទ្ធសភាដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
 
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណ:កម្មការទី០៣ នៃព្រឹទ្ធសភាបានអានសេចក្តីថ្លែងហេតុ និងជម្រាបជូនអង្គប្រជុំនូវប្រវត្តិ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះដែលមានន័យទាក់ពីទម្រង់ បែបបទរដ្ឋបាល ខ្លឹមសារ និងអត្ថន័យស៊ីជម្រៅពាក់ព័ន្ធនីតិវិធីច្បាប់(ជាតិ និងអន្តរជាតិ) និងបច្ចេកទេស និងជាពិសេសគោលបំណងនៃសេចក្តីព្រាងច្បាប់នេះ។ សេចក្តីព្រាងច្បាប់នេះមាន ២២មាត្រា ដែលគ្របដណ្តប់លើខ្លឹមសារពិស្តារជុំវិញ÷ ទី១. នីតិវិធីរដ្ឋបាលនៃអង្គការបណ្តាញអន្តរជាតិឫស្សី និងផ្តៅ ទី២. នីតិវិធីច្បាប់ ទី៣. នីតិវិធីបច្ចេកទេស ទី៤. ហិរញ្ញវត្ថុ និងដំណោះស្រាយបញ្ហា ឬវិវាទ។ល។ ឯកឧត្តមបណ្ឌិតបានថ្លែងបញ្ជាក់បន្ថែមថាតាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជានឹងទទួលបាន÷ ទី១-កិច្ចសហប្រតិបត្តិការអន្តរជាតិមួយដ៏ល្អដើម្បីពង្រឹងសមត្ថភាពក្នុងការដាំដុះ ថែរក្សា ការពារ ប្រមូលផល និងធ្វើការកែច្នៃ ក្នុងទិសដៅអភិវឌ្ឍធនធានឫស្សី និងផ្តៅប្រកបដោយនិរន្តរភាព។ ទី២- ថែរក្សា និងអភិរក្សវប្បធម៌ដ៏ប្រពៃនៃការប្រើប្រាស់ធនធានឫស្សី និងផ្តៅដ៏មានតម្លៃផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋដែលពឹងអាស្រ័យលើផល និងអនុផលឫស្សី និងផ្តៅទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
 
បន្ទាប់មកសម្តេចប្រធានព្រឹទ្ធសភាបានដាក់សេចក្តីព្រាងច្បាប់នេះជូនសមាជិក សមាជិកាព្រឹទ្ធសភាពពិនិត្យ ពិភាក្សា ចោទជាសំនួរ ជូនជាមតិ យោបល់ និងអនុសាស៍សំខាន់ៗដើម្បីជាទុនគ្រឹះសម្រាប់ជូនក្រសួងយកទៅអនុវត្តឲ្យបានសមស្របតាមលក្ខណ:គតិយុត្ត បច្ចេកទេស និងជា ពិសេសសមស្របតាមបរិបទនៃការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ឯកឧត្ដមរដ្ឋមន្ត្រី បានបកស្រាយយ៉ាងក្បោះក្បាយជូនសម្តេចប្រធាន និងសមាជិក សមាជិកាព្រឹទ្ធសភាជ្រាបជុំវិញចំណោទសួរ និងបានទទួលយកនូវមតិយោបល់ និងអនុសាសន៍ដ៏ល្អពីសមាជិក សមាជិកា ដើម្បីយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់សម្រាប់ជាប្រយោជន៍ដល់សង្គម សេដ្ឋកិច្ចជាតិ និងភាតរបរិស្ថាន។ បន្ទាប់ពីបានពិភាក្សាលើសេចក្តីព្រាងច្បាប់នេះយ៉ាងផុលផុសរួចមក កិច្ចប្រជុំព្រឹទ្ធសភានីតិកាលទី៤ សម័យប្រជុំលើកទី៣ បានសម្រេចអនុម័តជា ស្ថាពរលើសេចក្តីព្រាងច្បាប់ស្តីពី "ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ" ដោយទទួលបានសម្លេងគាំទ្រ ៥៣ លើ ៥៣។
 
ក្នុងនាមដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចវិបុលសេនាភក្តី ប្រធានទ្រឹទ្ធសភា ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា ដ៏ឧត្តុង្គឧត្តម ដែលបានពិនិត្យ និងអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតអង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ ពិសេសដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃអង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅនាពេលនេះ។
 

Other News
ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០២៤

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចុះទស្សនកិច្ច​ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានអញ្ជើញចុះទស្សនកិច្ច​ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង...
ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០២៤ 70

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញទស្សនកិច្ច​ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ​ នៅស្រុកមេមត់​ ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានអញ្ជើញទស្សនកិច្ច​ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ...
ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០២៤ 101

សេចក្តីប្រកាសព័ត៌មាន អំពីដំណើទស្សនកិច្ចរួមគ្នារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមអឺរ៉ុប ទៅកាន់ចម្ការស្វាយចន្ទី និងម្រេច

សេចក្តីប្រកាសព័ត៌មាន អំពីដំណើទស្សនកិច្ចរួមគ្នារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមអឺរ៉ុប ទៅកាន់ចម្ការស្វាយចន្ទី និងម្រេច ដើម្បីជំរុញកំណើនខ្សែច្រវាក់ផលិតកម្ម...
ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០២៤ 110

អបអរសាទរ ខួបលើកទី៦ ល្ខោនខោល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២៤

អបអរសាទរ ខួបលើកទី៦ ល្ខោនខោល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២៤
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៤ 233

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ...
ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៤ 217

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤
ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៤ 239

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ...
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 267

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 382

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 471

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 424

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 415

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...