Other News
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ថ្លែងថាការធ្វើសហគមន៍កសិកម្មទំនើប គឺអាចកាត់បន្ថយថ្លៃដើមផលិត តាមរយៈការធ្វើរួមគ្នា តាមលក្ខន្តិកៈរួម របៀបធ្វើកសិកម្មមានសណ្ឋានតែមួយ ជាមួយបរិមាណនិងគុណភាពអាចគ្រប់គ្រងបាន ផលិតតាមកិច្ចសន្យានឹងព្រមព្រៀងផលិតពូជជាមួយក្រុមហ៊ុន។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥៕