មាន​ដីមាន​ស្រែ​គឺមាន​លុយ, កុំ​លក់​ឆ្នាំងបាយ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 4992

ឯក​ឩ​ត្ត​ម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អំពាវនាវ ​សុំ​ឪ្យ​កសិករ​ប្រើប្រាស់​ដីស្រែ​ដែលមាន​ ឱ្យអស់​ពី​លទ្ធភាព។ ជា​ប្រការ​ល្អ គឺ​កុំ​លក់​ដីស្រែ ព្រោះ​វា​ជា​ឆ្នាំងបាយ​របស់​យើង ។

ឯក​ឩ​ត្ត​មរដ្ឋមន្ត្រី​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការធ្វើ​ស្រែ​ប្រពលវប្បកម្ម ​តាម​គោលការណ៍​ធម្មជាតិ ហៅ​កាត់​ថា ប.វ.ស និង​ជួប​កសិករ​ចំនួន ១៥០ គ្រួសារ នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ កាលពីដើម​ស​ប្តា​ហ៏​នេះ។ មន្ត្រី​ខុទ្ទកាល័យ ​ឯកឧត្តម​រដ្ឋមន្ត្រី ​បានអោយដឹង ​កាលពី​រសៀល​ថ្ងៃទី ១៦ នេះ​ថា នៅ​ទីនោះ​ឯកឩត្តមរដ្ឋមន្ត្រី ​បាន​រំលឹក​ដល់​កសិករ​ថា កសិករ​ក្នុង​ខេត្ត​ប៉ៃលិន ជា​រួមមាន​ដីស្រែតូចៗ ដូច្នេះ​សូមកុំ​លក់​ដីស្រែ​នេះ ។

លក់​ដីស្រែ​មានន័យថា យើង​លក់​ឆ្នាំងបាយ​ហើយ ។ លក់​ដីស្រែ គ្មាន​ការងារ​ធ្វើ តែ​ទៅធ្វើជា​កម្មករ​បាន​កំរៃ​តិចតួច ។ ខ្លះ​ធ្វើ​ចំណាកស្រុក​ចោ​លកូន​ប្រពន្ធ បែក​គ្រួសារ ផ្ទុយទៅវិញ យើង​គួរតែ​ប្រើប្រាស់​ដី ដែលមាន​ស្រាប់​នេះ អោយអស់​លទ្ធភាព ។

ដីស្រែ​តូច សមាជិកគ្រួសារ​កើនឡើង កសិផល​មិន​ត្រូវបាន​ធានា​ចំពោះ​តំរូវការ ធ្វើអោយមាន​អសន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ដូច្នេះ​មានតែ​បង្កើន​សមត្ថភាព​ផលិត​ក្នុង​ដី​ដែលមាន​ស្រាប់។ ក្រោយពេល​ច្រូតកាត់​រួច ត្រូវ​ប្រើប្រាស់​ដីស្រែ​នេះ ទៅជា​ដីចំការ​វិញ (ល្ពៅ ត្រសក់ ឪឡឹក បន្លែ​ស្ពៃ សាឡា​ត់ ) ដើម្បី​បំរើអោយ​សេចក្តីត្រូវការ​ក្នុង​គ្រួសារ និង​ផ្គត់​ផ្គង​អោយ​ទីផ្សា និង​សណ្ឋាគារ ។ ជាមួយគ្នានេះ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ចិញ្ចឹមសត្វ ត្រី ពិសេស​សត្វ​គោ ព្រោះ​តំបន់​នេះ​សំបូរ​ស្មៅ​ល្អ ។

មន្ទី​កសិកម្ម​ត្រូវ ឩ​ស្សាហ៏​ចុះ​មូលដ្ឋាន ដើម្បី​តាមដាន​ការងារ​បង្ករ​បង្កើន​ផល របស់​បងប្អូន​ប្រជាកសិករ ។ ទទួលយក​និង​ដោះស្រាយ​បញ្ហា ដែល​ពួកគាត់​ជួបប្រទះ ។ ចុះ​ផ្សព្វផ្សាយ​បច្ចេកទេស រៀបចំ​ប្រជុំ​ធ្វើ​សិក្ខាសាលា កៀងគរ​ក្រុមហ៊ុន​ឯកជន និង​ដៃគូរ​អភិវឌ្ឍ​ន៏​នានា អោយគេ​ជួយ​លើ​ការងារ​បច្ចេកទេស ផ្សព្វផ្សាយ​ឥណទាន ធ្វើយ៉ាងណា​អោយ​ការងារ​កសិកម្ម​ក្នុង​មូលដ្ឋាន​របស់​យើង​មានការ​រីកចំរើន ។

ឯក​ឩ​ត្ត​មរដ្ឋមន្ត្រី ក៏បាន​ស្នើថា ការប្រើប្រាស់​ថ្នាំ​កំចាត់​ស្មៅ គឺ​មិន​គួរប្រើ​ទេ ព្រោះ​វា​ធ្វើអោយ​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស បំផ្លាញ​សត្វល្អិត​មាន​ប្រ​យោ​ជ​ន៏ ប៉ះពាល់​ដល់​បរិស្ថាន ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 437

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 493

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 551

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 473

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 659

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 681

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 620

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 638

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 665

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 675

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 703

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...