កម្មវិធី CERC ជំរុញកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ពង្រឹងការតភ្ជាប់ទីផ្សារ និងលើកកម្ពស់ជីវភាពគ្រួសារកសិករ និងគ្រួសារងាយរងគ្រោះ

ចេញ​ផ្សាយ​ ១២ សីហា ២០២៦ 1975

នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា និងជាសហ​ប្រធាន​គណៈកម្មការ​ដឹកនាំគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានដឹកនាំក្រុមការងារ​ថ្នាក់​ជាតិ និងថ្នាក់ខេត្ត​ ចុះបំពេញបេសកកម្មពិនិត្យវឌ្ឍនភាព​ការ​អនុវត្តគម្រោង និងផ្សព្វផ្សាយកម្មវិធីគាំទ្រឆ្លើយតប​បន្ទាន់​សម្រាប់​​ក​សិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ និងពង្រឹងជីវភាព​រស់នៅ (CERC) នៅខេត្តព្រះវិហារ ព្រមទាំងចុះពិនិត្យលទ្ធផល​ការអនុវត្តគម្រោង ACSEP នៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន បានដឹកនាំកិច្ច​ប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង CaWSIP-MAFF និង​ផ្សព្វ​ផ្សាយអំពីការរៀបចំអនុវត្តកម្មវិធី CERC នៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កិច្ចប្រជុំនេះមានការចូលរួម​ពីប្រធាន និងអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ អភិបាលរងស្រុកជាំក្សាន្ត តំណាងរដ្ឋបាល​ឃុំទាំង​៨ មន្ត្រីរដ្ឋបាលស្រុក មន្ត្រីកសិកម្មឃុំ តំណាងសហគមន៍ និងមន្ត្រី​​ជំនាញ​ពាក់ព័ន្ធ។
កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពគម្រោងក្នុងតំបន់គោលដៅស្រុកជាំក្សាន្ត និងផ្សព្វផ្សាយអំពីគោលបំណង វិសាលភាព និងការរៀបចំ​អនុវត្ត​កម្មវិធី CERC។ កម្មវិធីនេះនឹងគាំទ្រសកម្មភាពសំខាន់ៗ ដូចជា ផលិតកម្មបន្លែសុវត្ថិភាព ការដាំផ្សិត ការចិញ្ចឹមមាន់ កង្កែប ប្រព័ន្ធស្រោចស្រពដោយថាមពលព្រះអាទិត្យ និងវារីវប្ប​កម្ម។ CERC ផ្តោតលើការពង្រឹងកសិកម្មឆ្លាតវៃធន់នឹង​អាកាស​ធាតុ ការតភ្ជាប់ទីផ្សារ ការពង្រឹងជីវភាពគ្រួសារងាយរងគ្រោះ និងសមត្ថភាពក្រុមកសិករ។ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានកំណត់ជាតំបន់គោលដៅដោយមានអ្នកទទួលផលប៉ាន់ស្មានប្រមាណ ៥០០គ្រួសារ។ 
បន្ទាប់មក ក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពការ​អនុវត្ត​គម្រោង ACSEP នៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដោយមាន​ការចូលរួមពីប្រធានគម្រោង មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរ​មូលដ្ឋាន។ ក្រុមការងារបានចុះពិនិត្យសរុប ៥ទីតាំង រួមមាន៖១. សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យ ពិនិត្យឃ្លាំងស្តុក និងការប្រមូលរក្សាទុកកសិផល។ ២. សហគមន៍កសិករទទួល​ឥណទានពីគម្រោង សម្រាប់ដាំ និងថែទាំដំណាំស្វាយចន្ទី នៅស្រុកត្បែងមានជ័យ។ ៣. សហគមន៍រម្យទមសាមគ្គីមានជ័យ ពិនិត្យវឌ្ឍនភាពផលិតកម្ម និងការចូលរួមរបស់សមាជិក។ ៤. សហគមន៍បន្លែសុវត្ថិភាពបស្សម្កាក់ ស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ ពិនិត្យការអនុវត្តផលិតកម្មតាមស្តង់ដារ CamGAP។ ៥. កសិដ្ឋានបង្កាត់ពូជមាន់ នៅស្រុកប្រាសាទបល័ង្ក ពិនិត្យវឌ្ឍន​ភាពផលិតកម្ម និងលទ្ធផលនៃការគាំទ្រពីគម្រោង។
ក្នុងឱកាសនោះ អ្នកចូលរួមបានចូលរួមពិភាក្សា លើកឡើងពី​សំណូម​ពរ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងពាក់ព័ន្ធនឹង​ការអនុវត្តគម្រោង និងកម្មវិធី CERC ដើម្បីស្វែងរកដំណោះ​ស្រាយសមស្រប និងធានាឱ្យការគាំទ្រឆ្លើយតបទៅ​នឹងតម្រូវ​ការរបស់សហគមន៍ និងគ្រួសារទទួលផលប្រកប​ដោយប្រសិទ្ធ​ភាព។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន បានណែនាំ​ឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បន្តពង្រឹងកិច្ចសហការគ្នា ត្រៀមលក្ខណៈសម្រាប់ការអនុវត្តសកម្មភាពឱ្យបានរលូន និង​មានប្រសិទ្ធភាព ព្រមទាំងធានាឱ្យការជ្រើសរើសអ្នក​ទទួល​ផលអនុវត្តតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដោយ​ផ្តោតលើគ្រួសារ និងកសិករដែលមានតម្រូវការ សក្តានុពល និងការប្តេជ្ញាចិត្តពិតប្រាកដ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 158

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 183

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 574

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 655

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 620

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 907

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 890

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 884

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1047

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1085

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1127

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...