លោកបណ្ឌិតព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយកសិករអ្នកផលិតស្រូវប្រាំង និងស្រូវវស្សារនៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២៦ មករា ២០២៥ 3627

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិតព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំគំរូ និងសហការី បានដឹកនាំក្រុមកាងារចុះជួបសំណេះ សំណាលជាមួយប្រជាកសិករអ្នកផលិតស្រូវប្រាំង និងស្រូវវស្សារនៅឃុំគំរូ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  ដោយមានការចូលរួមពីលោកវ៉ែន សំអូន អនុប្រធានគណៈកម្មាធិការបក្សស្រុកថ្មពួក  លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មពួក លោក នាម ឃាម មេឃុំគំរូ និងប្រជាកសិកប្រមាណជា២០នាក់។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាលើបញ្ហាដែលប្រជាកសិកកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន ដូចជា ការខ្វះទឹកក្នុងការធ្វើស្រែប្រាំង ការប្រើប្រាស់ពូជស្រូវមិនសុទ្ធ ទិន្នផលស្រូវទាប ខ្វះបច្ចេកទេសក្នុងការប្រើប្រាស់ជី-ថ្នាំ និងតម្លៃកសិផលទាបជាដើម។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ទាក់ទងនឹងការខ្វះទឹកក្នុងការធ្វើស្រូវប្រាំង សាលាស្រុកបានជូនដំណឹងដល់ប្រជាកសិករជាមុនរួចហើយ និងស្នើឱ្យប្រជាកសិករស្នើសុំមកឃុំ មុននឹងធ្វើស្រែប្រាំង ដើម្បីឃុំអាចពិនិត្យលើលទ្ធភាពនៃការផ្តល់ទឹក ដោយសារអាងស្តុកទឹកមានកំណត់ ហើយតម្រូវការប្រើប្រាស់មានច្រើនរួមទាំងទឹកសម្រាប់ស្រូវប្រាំង សម្រាប់ការចិញ្ចឹមសត្វ ដាំបន្លែ និងការប្រើប្រាស់ក្នុងជីវភាពប្រជាជន២ភូមិ គឺភូមិតាយឹង និងភូមិព្រៃវែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ម្យ៉ាងទៀតក្នុងទីតាំងនេះ ក៏មិនមានប្រភពទឹកដែលអាចបូមអន្តរាគមន៍បានដែរ។

នៅក្នុងជំនួបនោះដែរ ប្រជាកសិករក៏បានឯកភាពទទួលស្គាល់ថា បើពួកគាត់ធ្វើស្រែប្រាំង នោះពួកគាត់នឹងប្រឈមលើបញ្ហានេះដោយខ្លួនឯង។ កន្លងមកឃុំគំរូមានការធ្វើស្រូវប្រាំងតែ១០ហិកតា ប៉ុណ្ណោះ តែឆ្នាំនេះមានប្រជាជនប្រមាណ៥៤គ្រួសារ ដែលចង់ធ្វើស្រែប្រាំងរហូតដល់ជិត៦០ហិកតា។ បន្ថែមពីនេះ ប្រជាកសិកស្នើសុំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បន្តជួយគាំទ្រ និងបង្កើតសហគមន៍ ស្រូវនៅក្នុងឃុំគំរូ ដើម្បីទទួលបានការអភិវឌ្ឍក្នុងសហគមន៍របស់ខ្លួន និងជួយដល់ប្រជាកសិករក្នុងការទទួលបានការផ្តល់វគ្គបណ្តុះបណ្តាលថ្មីៗ ស្តីពីការប្រើប្រាស់ជី ការជ្រើសរើសពូជសុទ្ធ និងការថែរទាំ និងស្នើសុំការបង្កើតសហគមន៍ស្រូវក្នុងឃុំគំរូ  និងមានអំណាចក្នុងការចរចាទីផ្សារ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត បានពន្យល់ប្រជាកសិករឱ្យបានយល់យ៉ាងច្បាស់អំពីបញ្ហាស្រូវអង្ករសធ្លាក់ថ្លៃ ជាហេតុបណ្តាលមកពីការបញ្ចេញអង្ករលើទីផ្សាររបស់ប្រទេសឥណ្ឌា និងការផ្អាកការបញ្ជារទិញពីវៀតណាម និងចិន ក្នុងកំឡុងពេលចូលឆ្នាំចិនខាងមុខ។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យកសិករផ្លាស់ប្តូរមកធ្វើលើពូជក្នុងស្រុក ដោយតំណាងសហគមន៍ធានាថា នឹងអាចផ្គត់ផ្គង់ពូជបានដោយពូជមានការបញ្ជាក់ត្រឹមត្រូវ និងផ្តល់ឥណទានឱ្យកសិករបង់មុនតែ៣០%នៃថ្លៃពូជ និងជួយរកទីផ្សារជូនប្រជាកសិករថែមទៀតផង៕

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 289

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)

ទិដ្ឋភាព ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 307

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ​ ឯកឧត្តម Francisco P.Tiu Laurel Jr. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញអម​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 305

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 291

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 306

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 311

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 289

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 417

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 382

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 384

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 397

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 406

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...