Other News
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន De Heus TMH Co., Ltd.។
អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការអភិវឌ្ឍផលិតផលថ្មីៗក្នុងវិស័យកសិកម្ម និងគាំទ្រដល់ការទទួលយកនិស្សិតសម្រាប់ការហាត់ការ ការស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការបានស្នើឱ្យក្រុមហ៊ុន De Heus TMH Co., Ltd បង្កើនការទិញពោតក្រហមរបស់កសិករក្នុងស្រុក តាមរយៈការចុះកិច្ចសន្យាការទិញលក់ ជាមួយកសិករ ដើម្បីរៀបចំជាសហគមន៍កសិកម្មទំនើប សម្រាប់ផ្គត់ផ្គង់ពោតក្រហមជូនក្រុមហ៊ុន៕