នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំកិច្ចប្រជុំលើកទី២៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប នៅទីស្ដីការក្រសួងមហាផ្ទៃ។
សូមជម្រាបជូនថា កិច្ចប្រជុំលើកទី២៤នៃ គ.ជ.អ.ប មានការចូលរួមពីសមាជិក សមាជិកា គ.ជ.អ.ប តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបប្រមាណ១១៩រូប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥ រួមមាន (១).ការពិនិត្យនិងអនុម័តលើកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប លើកទី២៣ (២).សេចក្ដីរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គ.ជ.អ.ប (៣).ការពិនិត្យនិងអនុម័តលើសេចក្ដីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់ គ.ជ.អ.ប(៤).សេចក្ដីរាយការណ៍អំពីលទ្ធផលនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការពិនិត្យ ពិភាក្សា និងការដាក់ចេញវិធានការដោះស្រាយលើបញ្ហាប្រឈម និងសំណើសំណូមពរនីមួយៗដែលស្នើដោយរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និង(៥).បញ្ហាផ្សេងៗទៀត។