ព័ត៌មានផ្សេងៗទៀត
ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញ និងថ្នាក់ដឹកនាំតំណាងក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមសន្និបាតអន្តរជាតិលើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៧៧ ស្តីពី ប្រព័ន្ធធារាសាស្ត្រ និងការរំដោះទឹក (ICID) នៅទីក្រុង Marseille ប្រទេសបារាំង។
ព្រឹត្តិការណ៍អន្តរជាតិនេះផ្តោតលើប្រធានបទ «ទឹក ដី និងអាកាសធាតុ៖ ការកសាងភាពធន់នៃវិស័យកសិកម្ម» ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹក និងដី ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការរៀបចំវិធានការឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕