Other News
នៅព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហ ការីបានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែសរីរាង្គ របស់ក្រុមហ៊ុន Happy & Co Farm នៅឃុំសរសរស្តម ស្រុកពួក ខេត្តសៀមរាប។ គោលបំណងនៃការវិនិយោគរបស់ក្រុមហ៊ុនគឺ (១) ដាំដុះបន្លែសរីរាង្គដើម្បីផ្គត់ផ្គង់សេចក្តីត្រូវរបស់ប្រជាជន និងសណ្ឋាគារនៅក្នុងទីក្រុងសៀមរាប (២) ប្រែក្លាយទៅជាមជ្ឈមណ្ឌលដើម្បីធ្វើការផ្សព្វផ្សាយដល់កសិករ និស្សិតនៅក្នុងតំបន់បានយល់ដឹងពីបច្ចេកវិទ្យាទំនើបនៃការដាំដុះដំណាំកសិកម្ម ក្នុងការបង្កើនប្រាក់ចំណូល និងកាត់បន្ថយការធ្វើចំណាកស្រុក ។