ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះត្រួតពិនិត្យ សមិទ្ធផលរបស់គម្រោងស្តីពី “កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា ឬហៅថាកាវ៉ាក់ (Cambodia Agricultural Value Chain Program, CAVAC) នៅក្នុងភូមិតាហ៊េលក

ចេញ​ផ្សាយ​ ៩ មេសា ២០១៨ 4431

ព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្តីស្ថានទូតអូស្រ្តាលី មន្រ្តីដឹកនាំគម្រោង និងមន្រ្តីជំនាញក្រោមឱវាទបានអញ្ជើញចុះទៅពិនិត្យ សមិទ្ធផលរបស់គម្រោងស្តីពី “កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា ឬហៅថាកាវ៉ាក់ (Cambodia Agricultural Value Chain Program, CAVAC) នៅក្នុងភូមិតាហ៊េលក ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ គម្រោងបានទទួលជំនួយឧបត្ថម្ភពី រដ្ឋាភិបាលអូស្រ្តាលីចំនួន ៨៩លានដុល្លារអូស្រ្តាលីសម្រាប់រយៈពេល៦ឆ្នាំ (២០១៦-២០២១)។

គម្រោងមានគោលបំណង បង្កើនផលិតភាពផលិតកម្មកសិកម្ម និងប្រាក់ ចំណូល សម្រាប់កសិករដែលមានដីស្រែតូចៗ។ សកម្មភាពជារួមរបស់កាវ៉ាក់គឺធ្វើការដោយផ្ទាល់ជាមួយកសិករ តាមរយៈកិច្ចសហប្រតិបត្តិការ (ភាពជាដៃគូ) ជាមួយអ្នកចែកចាយ និងបញ្ញតិករដូចជារដ្ឋាភិបាលនិងវិស័យឯកជន ដោយប្រើប្រាស់វិធីសាស្រ្តទីផ្សារក្នុងការផ្សព្វផ្សាយចំណេះដឹងបច្ចេកទេសកសិកម្មថ្មីៗ។ ក្រៅពីវិស័យកសិកម្ម កាវ៉ាក់បានយកចិត្តទុក ដាក់អភិវឌ្ឍប្រព័ន្ធធានាសាស្រ្តដែលពាក់ព័ន្ធជាមួយសហគមន៍ ដើម្បីធានាការផ្គត់ផ្គង់ទឹកពេញមួយឆ្នាំសម្រាប់ការងារ បង្កបង្កើនផល។ សកម្មភាពសំខាន់ៗរបស់កាវ៉ាក់មាន៣ផ្នែកគឺទី១-ផលិតភាពនិងពិពិធកម្ម ទី២-ធានាសាស្រ្តនិងការ គ្រប់គ្រងទឹក និងទី៣-ការផលិតពូជនិងការនាំចេញអង្ករ។ យោងលើរបាយការណ៍របស់កាវ៉ាក់បានឲ្យដឹងថាសម្រាប់ដំណាក់កាលទី១(២០១០-២០១៥) សមិទ្ធផលដែលគម្រោង សម្រេចបានគឺទី១-បង្កើនប្រាក់ចំណូលសម្រាប់កសិករខ្នាតតូចតាមរយៈផ្តល់ចំណេះដឹងអំពីបច្ចេកទេសកសិកម្មថ្មីៗ បង្កើនទិន្នផលតាមរយៈការប្រើប្រាស់ជីនិងថ្នាំកសិកម្ម លើកទឹកចិត្តកសិករឱ្យងាកចេញពីការពឹងផ្អែកលើ ដំណាំស្រូវ ដែលបច្ចុប្បន្នមានតម្លៃថោកឱ្យសាកល្បងដាំ ដំណាំផ្សេងវិញដែលមានផលចំណេញច្រើនដូចជាពោត សណ្តែក និងម្ទេសជាដើម។ កាវ៉ាក់សង្ឃឹមថាវិស័យឯកជនជាអ្នកផ្គត់ផ្គង់គ្រាប់ពូជ ជី និងថ្នាំកសិកម្មមានគុណភាពខ្ពស់ ជាអ្នកផ្តល់សេវាកម្ម និងព័ត៌មានកសិកម្មគ្រប់គ្រាន់ដល់ កសិករប្រមាណ១៣៥ពាន់គ្រួសារ។

ទី២-៥ឆ្នាំ(២០១០ -២០១៥) កាវ៉ាក់បានស្ថាបនាប្រព័ន្ធធារាសាស្រ្តចំនួន ២០កន្លែងដែលផ្គត់ផ្គង់ទឹកពេញមួយឆ្នាំដល់កសិករប្រមាណ ១៩ពាន់គ្រួសារ ដែលបង្កលក្ខណៈល្អឲ្យពួកគាត់បង្កបង្កើនផលបាន ២-៣ដង/ឆ្នាំ និងទទួលបានទិន្នផលស្រូវបន្ថែម ចំនួន ២០០ពាន់តោនរៀងរាល់ឆ្នាំស្មើនឹង ៤៣លានដុល្លារ។ ទី៣-ក្នុងរយៈពេល៥ ឆ្នាំតាមរយៈចំណុចទី១និង២ គម្រោង បានជួយកសិករចំនួន៣៤០ពាន់គ្រួសារឲ្យយល់ដឹងពីទីផ្សារ និងបង្កើនផលិតកម្មដំណាំដែលទីផ្សារត្រូវការ មានតម្លៃប្រហែល ១៦.៩លានដុល្លារ។ បន្ទាប់ពីបានពិនិត្យឧបករណ៍ព្រួសស្រូវខ្មែរអ៊ីឡាយ និងស្នប់បូមទឹកខ្មែររូឌី ដែលជាឧបករណ៍ច្នៃប្រឌិតដោយកសិករខ្មែរផ្ទាល់គាំទ្រពីគម្រោងកាវ៉ាក់។ លោក ប៊ុន នីកាសាន់ អ្នកផលិតឧបករណ៍នេះបានបញ្ជាក់ជូនថាឧបករណ៍មានអត្ថប្រយោជន៍គឺប្រើពូជតិច ១០០kg/ha ចំណេញពេល ពលកម្មនិងទិន្នផលកើនបាន ៥.៧T/ha ឯកឧត្តមសូមសរសើរនូវគំនិតច្នៃប្រឌិតដែល មានប្រយោជន៍ដោយ ត្រង់ដល់កសិករដែល មានលទ្ធភាពមធ្យម ដោយសារវាជួយកាត់បន្ថយថ្លៃដើមផលិត ចំណេញពេលនិងពលកម្ម។ ឯកឧត្តមរដ្ឋមន្រ្តីសូមឲ្យសហការជាមួយនាយកដ្ឋានគ្រឿងយន្តកសិកម្មដើម្បីធ្វើការ កែលម្អឲ្យបានល្អប្រសើរ សមស្រប តាមបច្ចេកទេសគុណភាព និងសុវត្ថិភាព។ នាយកដ្ឋានគ្រឿងយន្តកសិកម្ម គួរសហការជាមួយគម្រោង រៀបចំជារោងជាងសិប្បកម្មកែច្នៃឧបករណ៍ គ្រឿនយន្តកសិកម្មដើម្បីជួយដល់អ្នកផលិតនិងអ្នកប្រើប្រាស់ឲ្យផលិត ឧបករណ៍កសិកម្មប្រើប្រាស់សមស្របទៅតាមស្ថានភាពដី និងលទ្ធភាពរបស់កសិករ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តដំណើរទៅពិនិត្យទ្វារទឹកដែលគ្រប់គ្រងនិងប្រើប្រាស់ដោយសហគមន៍កសិករតាហ៊េល។ ប្រឡាយធ្វើពីបេតុងប្រវែង ២៩៣៤ម៉ែត្រ អាចទាញយក ទឹកទន្លេមកស្រោចស្រពលើផ្ទៃដីចំនួន ៥៨០ហត ក្នុង៣ភូមិមាន ៧០០គ្រួសារ។

ទ្វារទឹកត្រូវបានសាងសង់ដោយគម្រោងកាវ៉ាក់ ឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលអូស្រ្តាលីជាង៤០លានដុល្លារ។ លោកពូ ឆាយ គ្នី ប្រធានសហគមន៍ ឲ្យដឹងថាប្រឡាយបានផ្តល់ប្រយោជន៍យ៉ាងច្រើនជូនកសិករមានទឹកធ្វើស្រែបាន ៣ដង/ឆ្នាំ ទិន្នផល ៥-៦តោន/ហត ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ កាត់បន្ថយថ្លៃប្រេងបូមទឹក ចំណេញពេលនិងពលកម្ម(ពីមុនចំណាយ៦០ម៉ឺនរៀល/ហត បច្ចុប្បន្នចំណាយត្រឹម ១៦ម៉ឺនរៀល/ហត។ ថ្លែងចេញពី ទឹកចិត្តសប្បាយរីករាយលោកពូបានថ្លែង អំណរគុណជូនចំពោះរាជរដ្ឋាភិបានអូស្រ្តាលី តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខ សន្តិភាព និងការអភិវឌ្ឍ។ មានមតិសំណេះ សំណាលជាមួយសមាជិកសហគមន៍ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងអនេកជូនចំពោះរាជ រដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី ដែលជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគម្រោង នានាទាក់ទងនិងវិស័យកសិកម្ម។ នាឱកាស នេះលោកបានស្នើសុំគម្រោងបន្តជួយដល់ខេត្តផ្សេងដែលមានសក្តានុពលក្នុងការផលិតស្រូវ។ ក្រៅពីដំណាំស្រូវគម្រោងគួរតែជួយបន្ថែមលើផលិតកម្មបន្លែដើម្បីកាត់បន្ថយការនាំចូល និងពឹងផ្អែកតែលើផលិតកម្មស្រូវ ពិសេសបង្កើនប្រាក់ចំណូលក្នុងគ្រួសារតាមរយៈការចិញ្ចឹមសត្វ កាត់បន្ថយចំណាកស្រុក និងភាពក្រីក្រ។

Other News
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 209

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 225

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 212

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 267

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 259

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 281

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 279

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣ មីនា ២០២៦ 342

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 348

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 428

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង 🌱 ផ្ទុយពីការយល់ច្រលំ និងការអះអាងមិនពិត វិធីសាស្ត្រកសិ-រុក្ខកម្ម ដាំស្មៅក្រោមកូនឈើ បានជួយពង្រឹងការលូតលាស់...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 440

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 597

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...