កិច្ចសន្ទនាទ្វេភាគីជប៉ុន-កម្ពុជាលើកទី៥ ស្តីពីខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងរវាងកម្ពុជា និងជប៉ុន (ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាល)

ចេញ​ផ្សាយ​ ១៩ ធ្នូ ២០១៩ 14762

នៅសណ្ឋាគារ Cambodiana នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនបានអញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុនលើកទី៥ ស្ដីពី "ខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង"។ ក្នុងពិធីនេះគេសង្កេតឃើញមានវត្តមានលោក KINOSHITA Hiroaki តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ឯកឧត្ដម លោកជំទាវ តំណាងអង្គការ JICA ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ វិស័យឯកជននៃប្រទេសទាំងពីរ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្ដម MIKAMI- Masahiro ឯកអគ្គរាជទូតជប៉ុន បានឡើងមានចំណាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលគួរជាទីមោទនរបស់រាជរដ្ឋាភិបាល ក៏ដូច ជាប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ដូចដែលយើងបានឃើញយ៉ាងច្បាស់នាពេលបច្ចុប្បន្ន។ ជាការពិត ដើម្បីឲ្យវិស័យនេះមានការរីកចម្រើនបន្ថែមទៀត ចាំបាច់ត្រូវជម្រុញឲ្យបានសកម្ម និងមានប្រសិទ្ធភាពក្នុងការដោះស្រាយញ្ហាដែលកសិករកំពុងប្រឈម ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃបន្ថែម ជម្រុញការកែច្នៃ វេចខ្ចប់ គុណភាព និងអនាម័យ ឈានឆ្ពោះទៅធ្វើការប្រកួតប្រជែងដើម្បីនាំចេញ។ ឯកអគ្គរាជទូត សង្ឃឹមថាកិច្ចសន្ទនានេះ នឹងផលិតបានធាតុចូល សំខាន់ៗសម្រាប់ជាទុនគ្រឹះក្នុងការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង ហើយពិតណាស់សង្ឃឹមថាក្រុមហ៊ុនដែលចូលរួមនៅពេលនេះ នឹងចែករំលែកចំណេះ ជំនាញ បទពិសោធន៍ ធ្វើយ៉ាងណាឲ្យកិច្ចសន្ទនានេះដំណើរទៅដោយរលូន និងផលិតបានលទ្ធផលយ៉ាងល្អប្រសើរសម្រាប់ភាគីពាក់ព័ន្ធយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងនេះ។ ចុងបញ្ចប់ ឯកអគ្គរាជទូតសូមជូនពរឲ្យមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស្ថិតស្ថេរតរៀងទៅ។

ជាបឋម ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានសម្ដែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្ដមឯកអគ្គរាជទូតជ សមាជិក សមាជិកានៃអង្គពិធីទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនានេះ និងបានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ដែលបានផ្តួចផ្តើមគំនិតជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំកិច្ចសន្ទនាដ៏មានសារៈ សំខាន់នេះឡើង និងជាពិសេសថ្លែងអំណរចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសសម្រាប់កសាង និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យឲ្យមានការរីកចម្រើនរៀងរហូតមក។

ឈានចូលដល់កម្មវិធីនារសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីជ្រាបថាកិច្ចសន្ទ នាទ្វេភាគីនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់ក្រសួង និងវិស័យឯកជនពាក់ព័ន្ធនៃប្រទេសទាំងពីរបានមកជួបជុំគ្នាផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងធាតុចូលផ្សេងៗដើម្បីស្វែងរកការរីកចម្រើនលើវិស័យខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង និងជាពិសេសដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រុមហ៊ុន ក្រុមហ៊ុន និងដៃគូអភិវឌ្ឍ ក្រុមហ៊ុន និងសហគមន៍កសិកម្ម ស្របតាមអភិក្រម " រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍" ឲ្យកាន់តែស៊ីជម្រៅ ពេញលេញ និងគ្រប់ជ្រុងជ្រោយ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសន្ទនានេះប្រាកដជានឹងជួយពង្រឹងសមត្ថភាពវិស័យឯកជនកម្ពុជាលើការងារបច្ចេកទេសផ្នែកខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង ដើម្បីបង្កើនសក្តានុពលក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម។ ភ្ជាប់ទៅនឹងការវិនិយោគរបស់វិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថាបច្ចុប្បន្ននេះមានអ្នកវិនិយោគក្នុង និងក្រៅប្រទេស បាននិងកំពុងបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម មានជាអាទិ៏ ផ្នែកផលិតកម្មកសិកម្ម ការកែច្នៃកសិផល កសិ-ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម រួមទាំងការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្មផងដែរ ក្នុងនោះក៏មានក្រុមហ៊ុនជប៉ុនផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ក៏ដូចជាកសិករកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីចង់ឃើញក្រុមហ៊ុនខ្នាតតូច និងមធ្យមរបស់ជប៉ុនមកបណ្តាក់ទុនវិនិយោគកាន់តែច្រើនថែមទៀត ដើម្បីពង្រីកឱកាសឲ្យដល់កសិករ ឬអ្នកផលិតនៅទីជនបទអាចទទួលបានការងារ រៀនសូត្រចំណេះ ជំនាញបន្ថែម ដើម្បីបង្កើនសមត្ថភាពឲ្យបានពេញលេញ និងសមស្របទៅតាមបរិបទនៃកំណើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបថា កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើង ៥លើករួចមកហើយ ហើយលើកទី៥ នេះកាន់តែមានអត្ថន័យ និងខ្លឹមសារជាចាំបាច់ស្របតាមនិន្នាការនៃការរីកចម្រើននៃវិស័យខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង ដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់។ ដូច្នេះ លោកសង្ឃឹមថាវត្តមានរបស់សមាជិ សមាជិកា នាពេលនេះនឹងចូលរួមផ្ដល់មតិយោបល់ អនុសាសន៍ បទពិសោធន៍ល្អៗ ព្រមទាំងពិនិត្យ ពិភាក្សាឲ្យបានស៊ីជម្រៅបន្ថែមទៀតទៅលើខ្លឹមសារនៃប្រធានបទដូចមានចែងក្នុងរបៀបវារៈ និងត្រូវគិតគូររៀបចំចេញជាយន្តការដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធភាព និងវិធានការនានាក្នុងន័យស្ថាបនា ស្មារតីយោគយល់ ដើម្បី ឲ្យដំណើរការអនុវត្តខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងនេះមានលក្ខណៈសង្គតិភាព ឆ្លើយតបទៅនឹងអត្ថប្រយោជន៍នៃប្រទេសទាំងពីរ។

(ផ្សាយបន្តពីគេហទំព័រហ្វេសបុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

Other News
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 282

«ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ ដែលបានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន»

គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ បានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន។ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ...
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 238

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 248

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 227

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 247

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលឱ្យមានរោងម៉ាសុីនកិនស្រូវធំៗមួយចំនួន នៅរង់ចាំទិញស្រូវពីប្រជាកសិករយើងដែលត្រូវការលក់បន្ទាន់ក្នុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

ប្រសិនបងប្អូនប្រជាកសិករត្រូវការជំនួយបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទ 1289 ឬទាក់ទងទៅមន្ត្រីកសិកម្មនៅឃុំ ឬស្រុករបស់បងប្អូន ដែលមានលេខទូរសព្ទនៅក្នុងបញ្ជីនេះ៖ https://...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៤ 362

ក្រសួងកសិកម្មបញ្ជាក់ពីស្ថានភាពថ្លៃស្រូវ និងអំពាវនាវដល់ប្រជាកសិករ ឱ្យប្រុងប្រយ័ត្នពីការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីតម្លៃស្រូវ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់និងថ្មី...
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៤ 410

មន្រ្តីជំនាញអភិរក្សជលផល អំពាវនាវដល់ប្រជានេសាទ តាមដាន និងសង្គ្រោះផ្សោតឱ្យទាន់ពេលវេលា នៅរដូវវស្សា

អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល លោក ផៃ សុមានី អំពាវនាវដល់ប្រជានេសាទទាំអស់តាមដាន ការពារ និងសង្គ្រោះសត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា ឱ្យបានទាន់ពេលវេលា...
ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២៤ 419

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​ និងស្រាវជ្រាវដេីម្បីអភិវឌ្ឍន៍កម្ពុជា​ (CDRI)

នៅរសៀលថ្ងៃទី​២៧​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​...
ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២៤ 434

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីឆ្មាំទន្លេអភិរក្សសត្វផ្សោតកាំពី ខេត្តក្រចេះ

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល...
ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២៤ 429

មន្រ្តីកសិកម្មឃុំ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សម្របសម្រួលទីផ្សារ​ស្រូវ​សែន​​ក្រអូប​ជូនកសិករក្នុងឃុំមួយចំនួន​នៅតំបន់នោះ ​ទៅកាន់រោងម៉ាស៊ីន​ស្រូវ

នៅក្នុងការប្រមូលផលស្រូវដើមរដូវវស្សា ឆ្នាំ២០២៤ មន្រ្តីកសិកម្មឃុំ​ស្វាយចចឹប សហការជាមួយមន្រ្តីកសិកម្មឃុំពោធិ៍អង្ក្រង និងឃុំកាត់ភ្លុក​ស្រុក​​បរសេដ្ឋ ខេត្តកំពង់ស្ពឺ...
ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២៤ 436

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ បានអញ្ជើញចុះពិនិត្យ និងវាយ​តម្លៃ​ផលប៉ះពាល់ដំណាំស្រូវដែលខូចខាតដោយសារទឹកជំនន់ នៅក្នុង​ខេត្តក្រចេះ

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ...
ចេញ​ផ្សាយ​ ២៧ កញ្ញា ២០២៤ 431

អនុរដ្ឋលេខាធិការ លោកជំទាវ អ៊ឹម រចនា អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបការងារកសិកម្មរយៈពេល ៩ខែ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបការងារកសិកម្មរយៈពេល...