Other News
នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Song Yong-Ju ប្រធានមជ្ឈមណ្ឌល KOPIA Cambodia Center នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ក្រុមការងារក្រសួងសហការជាមួយ KOPIA ដើម្បីសិក្សាបន្ថែមទៀតលើសក្តានុពលទីផ្សារសម្រាប់ពូជពោតក្រហម CHM01 នាពេលអនាគត។
លើសពីនេះទៀត KOPIA អាចជួយសិក្សាពីលទ្ធភាពក្នុងការនាំទំនិញខ្មែរចូលទីផ្សារកូរ៉េ ដោយកាត់បន្ថយចំណាយ និងការងារមិនចាំបាច់៕