ប្រើប្រាស់​ផ្លូវ​នៅ​ជនបទ​ដើម្បី​បង្កើត​ចំណូល​សម្រាប់​គ្រួសារ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 4751

ផ្លូវលំ​វែង​ជិត២គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ភូមិ​ពោធិ​ដុះ​ទៅ​ភូមិ​សំរង ក្នុង​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ បានបញ្ចប់​ការ​សាង​ជា​ស្ថាពរ។ មន្ដ្រីជាន់ខ្ពស់​ដែល​ចូលរួម​ក្នុង​ការកសាង និង​ចូលរួម​សម្ពោធ​ផ្លូវ​នេះ បាន​អំពាវនាវ​ឱ្យប្រើ​ប្រាស់​សមិទ្ធិ​នេះ ដើម្បី​ជា​ប្រ​យោ​ជ​ន៏​ក្នុងការ​អភិវឌ្ឍ​ន៏​មូលដ្ឋាន​ដោយ​ពិតប្រាកដ។ ផ្លូវ​នេះ​មាន​ប្រវែង១.៤៩៨ម៉ែត្រ។

ប្រជាជន​ដែល​ទទួលផល​មកពី​ភូមិ ​ចំនួន២ ប្រមាណ១៥០នាក់ ​បាន​សម្ដែង​ នូវ​ក្ដី​អំណរ​ចំពោះ​ លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ច័ន្ទ សារុន ដែល​បាន​ចំណាយធនធាន ពេលវេលា​ ក្នុងការ​រួមចំណែក​កសាង​ផ្លូវលំ​នេះ​ឡើង ​ហើយ​ដែល​សំខាន់​ជាង​នេះ គឺ​លោក​បាន​ជួយ​ដល់​ពួកគេ​នូវ​ការផ្លាស់ប្ដូរ​ទម្លាប់​មួយ​ក្នុង​ការធ្វើ​កសិកម្ម ពី​ការធ្វើ​ដោយ​របៀបតៗគា្ន​ដែល​មិនសូវ​ទទួលផល​មកជា​ការធ្វើ​ស្រែ​ដែលមាន​បច្ចេកទេស​និង​ទទួលបាន​ផល​ច្រើន។

លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដោយផ្ទាល់ កាលពីពេលថ្មីៗនេះ បាន​ប្រាប់​ដល់​ប្រជាជន​ដែលមាន​វត្ដ​មាននៅ​ទីនោះ​ថា នៅពេលនេះ​អ្នក​ឃុំ​ត្រពាំង​ធំ​ខាងជើង បានទទួល​នូវ​សមិទ្ធផល​ថ្មី​មួយទៀត បន្ថែម​លើ​អ្វី​ជាច្រើន​ដែល​បានទទួល​កន្លងមក។ វា​ជា​លទ្ធផល​នៃ​ការរួមសាមគ្គីគ្នា​ដែល​គេ​ត្រូវតែ​បន្ដ​ប្រពៃណី​នេះ​តទៅទៀត។

លោក​បាន​បន្ដថា លោក​បានមក​ឃុំ​ត្រពាំង​ខាងជើង​ចំនួន១០៥ដង គិត​ទាំង​លើក​នេះ​ដើម្បី​មក​រួម​ជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាជន​តាមរយះ​ការអភិវឌ្ឍ​ន៏ផ្សេងៗទាំង​អាណាចក្រ ក៏ដូចជា​ពុទ្ធចក្រ ហើយ​ជា​មោទនៈ គឺ​ឃុំ​មានការ​ប្រែប្រួល​ថ្មី​ពិតប្រាកដ​មែន។លោក​សំណូមពរ​ឱ្យ​បន្ដ​ស្មារតី​នេះ​តទៅទៀត​ដើម្បី​បញ្ចប់​ភាពក្រីក្រ​ត្រឹមត្រូវ​ជំនាន់​យើង​នេះ។

លោក​បាន​ពន្យល់​ផងដែរ ពី​មូល​ហេតុដែល​លោក​យក​ចិ​ត្ដ​ទុកដាក់​ខ្លាំង​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ធារាសាស្ដ្រ​នៅ​ជនបទ ពីព្រោះថា​នេះ​គឺជា​មធ្យោបាយ​ដែល​ធ្វើឱ្យ​ប្រជាជន​អាច​បង្កើន​ចំណូល​សម្រាប់​គ្រួសារ​បង្កើន​មុខរបរ​ថ្មី​បន្ថែម និង​កាត់បន្ថយ​ចំណាកស្រុក។ លោក​បាន​ស្នើឱ្យ​ប្រជាជន​ចូលរួម​ថែរក្សា​ផ្លូវលំ​មួយ​នេះ ក៏ដូចជា​សមិទ្ធិ​ដទៃទៀត​ឱ្យបាន​ល្អ​ប្រ​យោ​ជ​ន៏​គង់វង្ស​យូរអង្វែង និង​ប្រើប្រាស់​ផ្លូវ​នេះ​ដើម្បី​កែប្រែ​ជីវភាព​គ្រួសារ​ពិតប្រាកដ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ មិថុនា ២០២៦ 33

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្...
ចេញ​ផ្សាយ​ ២៥ មិថុនា ២០២៦ 31

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក​ Yaron Tamir​ នាយកប្រតិបត្តិការ​នៃក្រុមហ៊ុនអាក្រូស្តាឌី (Agrostudies)

នារសៀលថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក​ Yaron Tamir​ នាយកប្រតិបត្តិការ​នៃក្រុមហ៊ុនអាក្រូស្តាឌី...
ចេញ​ផ្សាយ​ ២៥ មិថុនា ២០២៦ 40

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបលោកជំទាវបណ្ឌិត អាឡូណា ហ្វីសស៊ី-ខេម (Alona Fisher-Kamm) ក្នុងជំនួបពិភាក្សាការងារ

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកជំទាវបណ្ឌិត អាឡូណា ហ្វីសស៊ី-ខេម (Alona Fisher-Kamm)...
ចេញ​ផ្សាយ​ ២៤ មិថុនា ២០២៦ 396

ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ រួមជាមួយកងរាជអាវុធ ហត្ថខេត្ត និងជំនាញពាក់ព័ន្ធសហការចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋ បាលជលផល ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ផ្នែករដ្ឋបាល ជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយ...
ចេញ​ផ្សាយ​ ២៤ មិថុនា ២០២៦ 404

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបប្រជុំពិភាក្សាជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃខូ និងក្រុមអ្នកវិនិយោគទុនចិន

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មិថុនា ២០២៦ 411

ខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ រួមជាមួយអាជ្ញាធរមូលដ្ឋាន និង​សហ​គមន៍​​នេសាទ សហការចុះបង្ក្រាបបទ​ល្មើស​នេសាទ នៅស្រុក​ចំនួន​ពីរ ក្នុង​ខេត្តតាកែវ

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងខណ្ឌរដ្ឋបាលជលផល​ខេត្ត​តាកែវ សហការជាមួយអាជ្ញាធរមូលដ្ឋាន និង​សហគមន៍​នេសាទ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ។ លោក...
ចេញ​ផ្សាយ​ ២៤ មិថុនា ២០២៦ 441

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត​ សនសៃ​ ស៊ីផាន់ដន( Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ

នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ​ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ មិថុនា ២០២៦ 518

សង្កាត់រដ្ឋបាលជលផល និងកងកម្លាំងយោធា សហការចុះបង្ក្រាបបទល្មើសនេសាទ នៅព្រំប្រទល់កំពង់ធំ-សៀមរាប

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នាយសង្កាត់រដ្ឋបាលជលផលពាមបាង លោក ហួន ផល បានសហការជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤...
ចេញ​ផ្សាយ​ ២៣ មិថុនា ២០២៦ 519

ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារនីតិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារនីតិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២២ មិថុនា ២០២៦ 673

កម្ពុជា-ឡាវបើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន

នៅថ្ងៃទី ២២ មិថុនា ២០២៦ នេះ ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍។...
ចេញ​ផ្សាយ​ ២២ មិថុនា ២០២៦ 670

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ចូលរួមកិច្ចប្រជុំបើកបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៣

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានអញ្ជើញដឹកនាំក្រុមការងារគម្រោង...
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 812

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបពិភាក្សាជាមួយតំណាងសមាគមអភិវឌ្ឍន៍​ពាណិជ្ជកម្ម ខេត្តជើជាំង ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ​វិស័យ​កសិកម្ម

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...