Other News
នៅទីស្តីការក្រសួងកសិកម្មនាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា គ.ស ២០១៨ នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ រាជធានី-ខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៧-២០១៨ និងលើកទិសដៅសម្រាប់ឆ្នាំ ២០១៨-២០១៩ ដោយមានវត្តមានសមាជិក សមាជិការ ចូលរួមប្រមាណជាង៤០០នាក់ ។(ផ្សាយចេញពីកម្មវិធី ANN )