លោក ភុំ រ៉ា អញ្ជើញបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដេប៉ូលក់ដុំ.លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្មនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពត ។

ចេញ​ផ្សាយ​ ២៣ សីហា ២០២២ 11159

      ព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវ:ដល់អាជីវករថ្នាំកសិកម្ម និងជីកសិកម្មក្រោមការសហការរវាងនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តកំពត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកពត ដោយមានសិក្ខាកាមចូលរួមប្រមាណ ១០០នាក់ ។ គោលបំណងសំខាន់វគ្គនេះចង់ឲ្យបងប្អូនបានយល់ពីនីតិវិធី   និងវិធានបច្ចេកទេសក្នុងការធ្វើពាណិជកម្មថ្នាំកសិកម្មជីកសិកម្មប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12